បរទេស៖ ក្រសួងការបរទេសវៀតណាម បានអះអាងសារជាថ្មី អំពីស្ថិរភាពរបស់វៀតណាម ក្នុងការអនុវត្តគោលនយោបាយ “ចិនតែមួយ” និងការអភិវឌ្ឍទំនាក់ទំនងមិនមែនរដ្ឋាភិបាលជាមួយកោះតៃវ៉ាន់ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់កោះនេះ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Pham Thu Hang បាននិយាយកាលពីថ្ងៃអាទិត្យនៅពេលសួរអំពីជំហររបស់វៀតណាមទាក់ទងនឹងលទ្ធផលនៃការបោះឆ្នោតរបស់តៃវ៉ាន់ថា “ដោយឈរលើមូលដ្ឋាននៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ “ចិនតែមួយ”...
បរទេស៖ អ្នកធ្វើយុទ្ធនាការនឹងប្រមូលផ្តុំគ្នានៅឯសាលាក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដើម្បីប្រមូលផ្តុំគ្នាដើម្បីជំរុញឱ្យអូស្ត្រាលីបញ្ជូនឧទ្ធម្ភាគចក្រដែលលែងប្រើប្រាស់ទៅឱ្យអ៊ុយក្រែន។ កងកម្លាំងការពារអូស្ត្រាលីគ្រោងនឹងដកចេញពីសេវាកម្មនូវឧទ្ធម្ភាគចក្រ Taipan ចំនួន ៤៥ គ្រឿងនៅចុងឆ្នាំនេះ ហើយជំនួសមកវិញដោយឧទ្ធម្ភាគចក្រ Blackhawks ដែលផលិតដោយសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧទ្ធម្ភាគចក្រ MRH-90 Taipan របស់អូស្ត្រាលីទាំងអស់ត្រូវបានផ្អាក់ដំណើរការបន្ទាប់ពីការធ្លាក់មួយគ្រឿង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ថា កម្ពុជា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគមកពីគ្រប់តំបន់លើសកលលោក ក្នុងការវិនិយោគនៅកម្ពុជា។ បើតាមសម្តេចធិបតីបានរៀបរាប់នៅលើបណ្តាញតេឡេក្រាមថា កម្ពុជា ពោរពេញដោយសក្តានុពលលើការវិនិយោគជាច្រើនឥតគណនា សម្រាប់វិនិយោគិនធ្វើការបោះទុនវិនិយោគ ដោយហេតុថា កម្ពុជាបានរក្សាបាននូវស្ថិរភាព កំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយក្នុងមួយឆ្នាំ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឲ្យដឹងនៅថ្ងៃ១៥ មករាថា គ្រាន់តែក្នុងរយៈពេល២សប្ដាហ៍ប៉ុណ្ណោះ គិតពីថ្ងៃ២-១៤ មករា ដើមឆ្នាំ២០២៤នេះ យ៉ាងហោចណាស់មានជនសង្ស័យចំនួន៦៨២នាក់ ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន (ធន់ល្មម) សរុប២៩០ករណី នៅទូទាំងប្រទេស។ លោក ទូច សុឃៈ បន្តថា តួលេខនេះ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសាទរចំពោះ ក្រុមហ៊ុន Puy Du Fou Asia ក្នុងការបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់នៅកម្ពុជា ។ ការសម្តែងនូវការអបអរសាទរ របស់សម្តេចនាយករដ្ឋមន្ត្រី ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតឱ្យលោក...
ភ្នំពេញ៖ លោក Olivier Duguet ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Blue Circle បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន បានសិក្សារួចមកហើយ អំពីទីតាំងចំនួន២ខេត្ត ដែលអំណោយផលល្បឿនខ្យល់ខ្លាំង នឹងអាចបង្កើតជា ស្ថានីយផលិតថាមពលអគ្គិសនី ដើរដោយកម្លាំងខ្យល នៅកម្ពុជា ដោយដំណាក់កាលដំបូង ក្រុមហ៊ុនអាចផលិតថាមពល បាន១០០ មេហ្កាវ៉ាត់ និងអាចឈានទៅពង្រីកជាបន្តបន្ទាប់...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤បានអញ្ជើញទស្សនានិងស្វែងយល់ការបណ្តុះបណ្តាលជំនាញផលិតនាឡិការដៃរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈPrince Horologyដែលមានទីតាំងក្នុងរាជធានីភ្នំពេញ។ ក្នុងឱកាសនោះ អ្នកជំនាញរបស់មជ្ឈមណ្ឌល បានពន្យល់លោករដ្ឋមន្ត្រីពីដំណាក់កាលនីមួយៗនៃការបណ្តុះបណ្តាល និងហ្វឹកហ្វឺនសិក្ខាកាម និងបុគ្គលិកខ្មែរដែលកំពុងហាត់ការ និងបម្រើការងារក្នុងមជ្ឈមណ្ឌលផ្ទាល់។ តាមគោលការណ៍មជ្ឈមណ្ឌលផ្តល់ការហ្វឹកហ្វឺនជូនសិក្ខាកាមរយៈពេល២ឆ្នាំដោយភ្ជាប់នឹងប្រាក់ឧបត្ថមផងដែរដើម្បីឱ្យសិក្ខាកាមអាចក្រេបជញ្ជក់ដើម្បីទទួលបានអាជីពដ៏កម្រនេះព្រោះថា ថ្វីត្បិតតែមជ្ឈមណ្ឌលមិនស្វែងរកប្រាក់ចំណេញចេញពីការផលិតក៏ពិតមែន ប៉ុន្តែមជ្ឈមណ្ឌលបាននាំចូលបច្ចេកវិទ្យាស្តង់ដារនៃប្រទេសស្វីសតាមរយៈអ្នកជំនាញរបស់ស្វីសមកបណ្តុះបណ្តាលផ្ទាល់។ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈ Prince...
បរទេស៖ ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយ នៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមសកម្មប្រយុទ្ធ Houthi របស់ប្រទេសយេមែនបានវាយប្រហារលើនាវាកុងតឺន័ររបស់អាមេរិក ជាមួយនឹងមីស៊ីលឆ្លងទ្វីបផ្លោងកាលពីថ្ងៃចន្ទ។ ប្រភពដដែលបានសរសេរទៀតថា ក្រុមសកម្មប្រយុទ្ធបានប្តេជ្ញាកំណត់គោល ដៅដឹកជញ្ជូនទំនិញ នៅក្នុងឈូងសមុទ្រ Aden ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស។ នៅរសៀលថ្ងៃច័ន្ទ ក្រុមសកម្មប្រយុទ្ធ Houthi គាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីលផ្លោងប្រឆាំងនាវា ពីតំបន់គ្រប់គ្រងដោយ Houthi នៃប្រទេសយេមែន...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ត្រូវបានអនុវត្តដោយភាពជឿជាក់ប្រកបដោយសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតនៃធនធានមនុស្សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយពីបានប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១៤ វិច្ឆិកា ២០២៣ ។ ក្រោយដាក់ឱ្យអនុវត្តរយៈពេល ២ខែគត់ មកនេះ ការងារអាទិភាពនេះ បានលេចចេញជារូបរាងពិតប្រាកដ ដោយមិនស្ថិតនៅលើតែក្រដាស ក្រោយពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធ និងទំនុកចិត្តរបស់យុវជនលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការគាំទ្រ ដល់ក្រុមហ៊ុន TotalEnergies លើការវិនិយោគ នៃការតភ្ជាប់បណ្តាញចរន្តអគ្គិសនី ក្រោមបាតសមុទ្រពីកម្ពុជា ទៅសិង្ហបុរី ។ ការគាំទ្រនេះ ធ្វើឡើងក្នុងឱកាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Patrick POUYANNÉ ប្រធាន...
ភ្នំពេញ៖ លោក Geoffroy Roux De Bezieux ប្រធានសម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូន (APF) បានប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានអំពីឱកាសវិនិយោគ ដើម្បីឱ្យក្រុមហ៊ុនបារាំង បានស្គាល់កម្ពុជា ឱ្យកាន់តែច្បាស់បន្ថែមទៀត ។ ការប្តេជ្ញាខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានអនុញ្ញាតឱ្យលោក Geoffroy Roux...
តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានអះអាងជាថ្មី នូវការគាំទ្រឥតឈប់ឈររបស់ខ្លួន ចំពោះគោលការណ៍ចិនតែមួយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានធ្វើការកត់សម្គាល់នេះនៅក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈពេលកំពុងធ្វើអត្ថាធិប្បាយអំពីការបោះឆ្នោតនៅក្នុងតំបន់តៃវ៉ាន់របស់ប្រទេសចិន នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួង។ លោក Kanaani បានលើកឡើងថា អ៊ីរ៉ង់បានចាត់ទុកការគោរព ចំពោះបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសដទៃទៀត ជាមូលដ្ឋាននៃគោលនយោបាយការបរទេសរបស់ខ្លួន។ លោកបានបន្ដថា...
ហ្គាហ្សា៖ លោក Yousuf Ali ជាអ្នកជំងឺមហារីកជនជាតិប៉ាឡេស្ទីន នៅតែតស៊ូ ដើម្បីទទួលបានការព្យាបាលសង្គ្រោះជីវិត ខណៈដែលជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានបំផ្លាញតំបន់ហ្គាហ្សាស្ទ្រីបអស់រយៈពេល ១០០ថ្ងៃ។ លោក Ali ដែលទទួលរងនូវជំងឺមហារីកសួត បានឲ្យដឹងថា ស្ថានភាពសុខភាពរបស់លោកកាន់តែយ៉ាប់យ៉ឺន ដោយសារតែការទទួលបានការព្យាបាលមិនត្រឹមត្រូវណាមួយ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ អ្នកជំងឺបានរំលឹកថា “អស់រយៈពេល...
ភ្នំពេញ៖ លោកស្រី Makreeta LAHT នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) បានឲ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន បាននិងកំពុងស្វែងរកឱកាស វិនិយោគលើវិស័យថាមពល នៅកម្ពុជា ។ ការលើកឡើងរបស់លោកស្រី នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង ខាងលើនេះ ធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយសម្តេចធិបតី...
ភ្នំពេញ ៖ ថ្លែងក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី បានលើកឡើងថា កម្ពុជាមានសេដ្ឋកិច្ចបើកចំហ និងបានធ្វើសមាហរណកម្មយ៉ាងរហ័ស ចូលទៅក្នុងទីផ្សារតំបន់ និងសកល ជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs)។ នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា បារាំង គឺជាដៃគូអភិវឌ្ឍន៍ដ៏ចម្បង ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបានភាពជោគជ័យផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។ នាឱកាសអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា នៅប្រទេសបារាំង នាថ្ងៃទី១៥ មករា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទ្បើងថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន...
ភ្នំពេញ៖ លោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ដែលជាក្រុមហ៊ុន បណ្ដាក់ទុនវិនិយោគ លើវិស័យដឹកជញ្ជូនតាមផ្លូវដែក និងផលិតរថភ្លើងលឿន មេត្រូ ម៉ណូរ៉េល និងត្រាម បានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគ ការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូន ពីទីប្រជុំជន ទៅកាន់តំបន់មួយទៀត និងចាប់អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើង ពីរាជធានីភ្នំពេញ...
សម្ដេចធិបតី ប្រាប់អ្នករិះគន់ កុំមើលស្រាលពលរដ្ឋខ្មែរ នៅក្រៅប្រទេសhttps://dap-news.com/?p=386411 មណ្ឌលគិរី រតនគិរី និង ព្រះវិហារ នឹងចុះត្រជាក់ពី១៦-១៨អង្សាសេ រយៈពេល៥ថ្ងៃhttps://dap-news.com/?p=386429 ក្រសួងការបរទេសខ្មែរ បញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះគោលនយោបាយចិនមួយhttps://dap-news.com/?p=386440 លោក ប៉ែន បូណា ៖ របាយការណ៍រាល់លើករបស់ Human Rights Watch...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ឆ្ពោះទៅចូលរួម កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៤ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងដាវ៉ូស-ក្លូស្ទ័រ សហព័ន្ធស្វីស។
ភ្នំពេញ៖នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញចូលរួម ជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិស័យឯកជន កម្ពុជានិងបារាំង ចំនួន៦ ដែលនឹងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច រវាងកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាជួយគាំទ្រ ដល់ធុរកិច្ចប្រទេសនិយាយភាសាបារាំង ។ អនុស្សរណៈយោគយល់ទាំង៦នោះរួមមាន៖១-អនុស្សរណៈយោគយល់រវាង...
ភ្នំពេញ៖ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញការគាំទ្រ បេក្ខភាពរបស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ និងបានស្នើដល់កម្ពុជាបន្តចូលរួមចែករំលែកបទពិសោធន៍ ក្នុងការថែរក្សាស្ថិរភាព សន្ដិភាព ។ ការបង្ហាញការគាំទ្ររបស់ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ធ្វើឡើងក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត...
កង់បេរ៉ា៖ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Penny Wong បានប្រកាសថា លោកស្រីនឹងធ្វើទស្សនកិច្ចនៅមជ្ឈិមបូព៌ា ដែលដំណើរទស្សនកិច្ចរបស់លោក ក៏ធ្វើឡើងស្របពេលដែល ក្នុងតំបន់នេះកំពុងមានភាពតានតឹងកើនឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ លោកស្រី Wong បានឲ្យដឹងថា លោកស្រីនឹងធ្វើទស្សនកិច្ចនៅប្រទេសអារ៉ាប់រួម ហ្ស៊កដានី អ៊ីស្រាអែល និងដែនដីប៉ាឡេស្ទីនដែលកាន់កាប់។ វានឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកស្រី Wong ទៅកាន់មជ្ឈិមបូព៌ាក្នុងនាមជារដ្ឋមន្ត្រីការបរទេស...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងប៉ារីស...
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញប្រកាសបើកជាផ្លូវការនូវកម្មវិធីវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យដែលជាកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ កម្មវិធីនេះបានធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាដែលមានអ្នកចូលរូមប្រមាណ៣៧០០នាក់ ដែលជាសិក្ខាកាម យុវជន និងលោកគ្រូអ្នកគ្រូ រួមទាំងតំណាងវិស័យឯកជន។ ថ្លែងទៅកាន់សិក្ខាកាម លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា លទ្ធផលចុងក្រោយដែលសម្តេចធិបតី ហ៊ុន ម៉ាណែត...
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជាចេញសេចក្ដីថ្លែងការណ៍បញ្ជាក់អំពីជំហរយ៉ាងម៉ឺងម៉ាត់ប្រកាន់ខ្ជាប់នូវ “គោលនយោបាយចិនតែមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជា តំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទាំងមូល។ សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជា គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ សាធារណរដ្ឋប្រជាមានិតចិន»។ សេចក្ដីថ្លែងការណ៍បញ្ជាក់បន្ថែមថា«គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងព្រះរាជាណាចក្រកម្ពុជាជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសចិន បានថ្កោលទោសរដ្ឋាភិបាល លោកខាងលិច ចំពោះការគោរពខ្លាំង ដល់ប្រធានាធិបតី ដែលគាំទ្រឯករាជ្យរបស់កោះតៃវ៉ាន់ លោក ឡៃ ឆឹងតេ បន្ទាប់ពីលោកទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតនាពេលថ្មីៗនេះ។ ទីក្រុងប៉េកាំងបានព្រមានថា លោកខាងលិច មិនគួរ “ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនទេ” និងថា តាមរយៈការសរសើរប្រធានាធិបតី ជាប់ឆ្នោតរបស់កោះតៃវ៉ាន់ លោក ឡៃ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមវេទិកាធុរកិច្ចអឺរ៉ុប-កម្ពុជា ដែលសម្របសម្រួល និងរៀបចំដោយសភាពាណិជ្ជកម្ពុជា នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ។ នៅក្នុងវេទិកាខាងលើនេះ មានបណ្តាក្រុមហ៊ុនជិត ១១០ ក្រុមហ៊ុន បានមកជួបជុំគ្នា ដោយក្នុងនោះក្រុមហ៊ុនចំនួន ៨០ មកពីប្រទេសបារាំង...
បរទេស៖ អ្នករស់នៅទីក្រុងបាងកក ក្នុងប្រទេសថៃ ត្រូវបានគេប្រាប់ឱ្យប្រុងប្រៀបខ្លួនទប់ទល់នឹងការកើនឡើងនៃកម្រិតជាតិពុលដែលជាធាតុល្អិតនៅក្នុងខ្យល់ ដែលអ្នកព្យាករណ៍នៅនាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ថៃបាននិយាយថានឹងបន្តកាន់តែអាក្រក់រហូតដល់ថ្ងៃពុធ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នាយកដ្ឋានត្រួតពិនិត្យការបំពុល បានជំរុញឱ្យអ្នករស់នៅទីក្រុងបាងកក ធ្វើការពីផ្ទះរហូតដល់ថ្ងៃពុធ ដើម្បីជៀសវាងពីការបំពុលបរិយាកាសដ៏អាក្រក់បំផុតនេះ។ អគ្គនាយកនាយកដ្ឋានត្រួតពិនិត្យការបំពុលរបស់ថៃ លោកស្រី Preeyaporn Suwanakate បាននិយាយថា ការកើនឡើងនៃកំហាប់នៃជាតិពុល...
ម៉ូស្គូ៖ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បានឲ្យដឹងថា សហរដ្ឋអាមេរិកជឿជាក់ថា ការវាយប្រហាររបស់ខ្លួនលើទីតាំងរបស់ក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងភាគខាងជើងប្រទេសយេម៉ែន មានប្រសិទ្ធភាព ហើយអាចធ្វើឱ្យចលនា Shia បញ្ឈប់ការវាយប្រហារលើនាវានៅសមុទ្រក្រហម។ លោក Kirby បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ CBS News ថា “យើងគិតថាយើងមានឥទ្ធិពលល្អ...
ម៉ូស្គូ៖ កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការវាយប្រហារតាមអាកាសលើគោលដៅជាង ៦០ នៅទីតាំងសកម្មប្រយុទ្ធ Houthi ចំនួន ១៦ នៅភាគខាងជើងប្រទេសយេម៉ែន កាលពីយប់ថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ តាមសេចក្តីរាយការណ៍ថា ជាការសងសឹក ចំពោះការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប្រឆាំងនឹងនាវានៅសមុទ្រក្រហម ចាប់តាំងពីខែវិច្ឆិកា។ ចលនា Ansar Allah បានសន្យារួចហើយថា មហាអំណាចលោកខាងលិចទាំងពីរនឹងផ្តល់ “តម្លៃខ្ពស់”...