តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា ការចេញផ្សាយទឹកវិទ្យុសកម្មលើកទី៣ ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលពិការចូលទៅក្នុងសមុទ្រ បានចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ ដោយមានការប្រឆាំងរបស់ចិន និងរុស្ស៊ី ចំពោះការផ្លាស់ប្តូរនេះមិនផ្លាស់ប្តូរចាប់តាំងពីខែសីហា មក។ ក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានឲ្យដឹងថា ខ្លួនគ្រោងនឹងបូមទឹកព្យាបាលប្រហែល ៤៦០...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងសេចក្តីស្នើវិសោធនកម្មមួយចំនួន ជូនគណៈកម្មការជំនាញសភា ដើម្បីពិនិត្យសិក្សា រួចហើយដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ ការប្រគល់សេចក្តីព្រាងច្បាប់នេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភានៅថ្ងៃ២ វិច្ឆិកា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ។ ជាលទ្ធផលកិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៣ដែលស្នើឡើងដោយរាជរដ្ឋាភិបាល និងសេចក្តីស្នើវិសោធនកម្មមាត្រាមួយចំ នួននៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអនុញ្ញាតឲ្យកីឡាករកម្ពុជា ព្រំ សំណាង និងស្ដេចប្រដាល់មីយ៉ាន់ម៉ា Dave Leduc ចូលជួបសម្ដែងការគួរសម នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី១ វិច្ឆិការ Dave Leduc...
ស្វាយរៀង៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានថ្លែងថា ការចុះអនុស្សរណៈរវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងក្រុមហ៊ុនហ្សាវ ហ៊ួយហ្វីលធ័រឯ.ក គឺជាវឌ្ឍនភាពថ្មីមួយទៀត ដែលវិស័យឯកជន និងវិស័យសាធារណៈ បានធ្វើការជាមួយគ្នាយ៉ាងស្អិតរមួត ក្នុងន័យលើកកម្ពស់ផលិតភាពការងារ និងការអប់រំ បណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការថ្លែងលើកឡើងបែបនេះរបស់លោកបណ្ឌិតតូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង បានធ្វើឡើងខណៈដែលលោកតំណាងលោកអភិបាលខេត្តស្វាយរៀងអញ្ជើញចូលរួមក្នុងពិធីពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងលោក លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាពង្រីក កែលំអផ្លូវជាតិលេខ ៧...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យដឹងថា កម្ពុជាមិនដល់ថ្នាក់ខ្ចីលុយបរទេសរហូតដល់វ័ណ្ឌកនោះទេ គឺខ្ចីលុយមក ដើម្បីបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត ឬយន្តហោះឡើយ ដើម្បីសំញែងភាពហ៊ឺហារទេ ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកណ្តាល សម្តេចធិបតីបានរំលឹកថា កាលពេលមុនគេនិយាយពីសម្តេចតេជោ ហ៊ុន សែន ពេលចេញទៅក្រៅប្រទេសម្តងៗ ដើម្បីសុំកម្ចីជាថវិកា...
ភ្នំពេញ៖ កម្រិតបណ្ឌិត សូមជូនដំណឹងនិស្សិតដែលមានបំណង់ចង់បន្តការសិក្សាកម្រិតបណ្ឌិត នៅសាកលវិទ្យាល័យបៀលប្រាយ នឹងទទួលបានអាហារូបករណ៍សិក្សា 10% (អតីតនិស្សិត) សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិ និងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់ ដែលមានជំនាញដូចខាងក្រោម៖Doctor of Philosophy (Ph.D.)-in Management-in Economicsចូលរៀន ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ចុះឈ្មោះសិក្សា ពីថ្ងៃផ្សាយដំណឹងនេះតទៅ! អាស័យដ្ឋាន៖...
ភ្នំពេញ ៖ យោងតាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា «អង្ករខ្មែរជើងដំបូង» បានដឹកទៅដល់ កំពង់ផែឥណ្ឌូនេស៊ីជាផ្លូវការ នាព្រឹកថ្ងៃ២ វិច្ឆិកា ២០២៣ ។ ការបញ្ជាក់នេះ ធ្វើឡើងតាមបណ្តាញសង្គមនានា របស់សម្តេចធិបតី នាថ្ងៃ២វិច្ឆិកាតែម្តង ដោយក្នុងនោះ សម្តេចធិបតី បានលើកឡើងថា “បន្ទាប់ពីចរចា...
កណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចំអកទៅកាន់ អ្នកនយោបាយ ចាស់វស្សាមួយរូប ដែលបាន ខិតខំព្យាយាម ស្វែងរកនិក្ខេបបទ ថ្នាក់បណ្ឌិត របស់សម្តេចមិនឃើញថា ជាមនុស្សល្ងង់ ឬអ្នកមិនទាន់រៀន ចប់បណ្ឌិត ។ ទោះជាសម្តេច ហ៊ុន ម៉ាណែត មិនសំដៅចំឈ្មោះជាអ្នកណាម្នាក់...
វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក និងចិន មានកិច្ចព្រមព្រៀងជាមូលដ្ឋានមួយ ក្នុងការរៀបចំកិច្ចប្រជុំកំពូលនៅចុងខែនេះ រវាងប្រធានាធិបតីនៃប្រទេសទាំងពីរ ខណៈពេលដែលកំពុងស្វែងរកការធានាថា មិនមានការភ័ន្តច្រឡំអំពីផែនការ ជាមួយទីក្រុងប៉េកាំង។ លោកស្រី Emilie Simons អនុលេខាផ្នែកសារព័ត៌មានរបស់សេតវិមានបានឲ្យដឹងថា “ខ្ញុំមិនចង់ទៅមុនកន្លែង ដែលយើងស្ថិតនៅក្នុង ដំណើរការរៀបចំផែនការភស្តុភារទេ ប៉ុន្តែយើងបានយល់ព្រមលើកិច្ចប្រជុំជាគោលការណ៍” យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីដាក់ផែនការទាំងនោះរួមគ្នា”។ ក្នុងការនិយាយទៅកាន់ អ្នកសារព័ត៌មាននៅលើយន្តហោះ...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergey Shoigu បានអះអាងកាលពីថ្ងៃពុធថា យន្តហោះចម្បាំង F-16 ទាំងមូល ដែលបានសន្យា ទៅកាន់ទីក្រុងគៀវ ដោយម្ចាស់ជំនួយ លោកខាងលិច អាចត្រូវបានបំផ្លាញ ក្នុងរយៈពេលតិច ជាងបីសប្តាហ៍ ។ លោក Sergey Shoigu ផ្អែកលើការអះអាង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកំពូល អ៊ីរ៉ង់ លោក Ayatollah Seyyed Ali Khamenei បានជំរុញឱ្យបណ្តាប្រទេស មូស្លីមដាក់ទណ្ឌកម្ម ទៅលើផលិតផលប្រេង និងអាហារ ទៅឲ្យប្រទេសអ៊ីស្រាអែល ដើម្បីដាក់សំពាធឲ្យរដ្ឋាភិបាលនេះ បញ្ឈប់ប្រតិបត្តិការ យោធារបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សា។ ថ្លែងទៅកាន់និស្សិតនៅទីក្រុងតេហរ៉ង់ កាលពីថ្ងៃពុធ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារ សំងាត់FBI លោក Christopher Wray បានអះអាងកាលពីថ្ងៃពុធថា អ៊ីរ៉ង់គ្រោង នឹងធ្វើឃាតមន្ត្រី អាមេរិកបច្ចុប្បន្ន និង អតីតមន្ត្រី FBI ខណៈលោកបានព្រមាន អំពីការគំរាមកំហែង ភេរវកម្មកើនឡើង ក្នុងអំឡុងពេលសវនាការព្រឹទ្ធសភា។ នៅក្នុងសេចក្តីថ្លែងការណ៍បើករបស់គាត់ទៅកាន់គណៈកម្មាធិការសន្តិសុខ មាតុភូមិ...
កណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា មានក្រុមប្រឆាំងបានចោទ ប្រកាន់មកសម្តេចអំពីការធ្វើគោលនយោបាយ ដើម្បីតែបក្ខពួកនិយម របស់ខ្លួន ប៉ុន្តែសម្តេចតបថា បក្ខពួករបស់សម្តេច គឺពលរដ្ឋខ្មែរទាំង១៧លាននាក់ ហ្នឹងហើយ ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃ ២ វិច្ឆិកា សម្តេចគូសបញ្ជាក់ថា «ថ្ងៃមុនគេវាយប្រហារខ្ញុំថា...
យេរ៉ូសាឡឹម ៖ ចំនួនអ្នកស្លាប់ដែលកើតចេញពីការប៉ះទង្គិចគ្នារវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បានកើនឡើងដល់ជាង ១ម៉ឺននាក់ហើយ ដោយមិនមានសញ្ញាណាមួយ នៃការថយចុះ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រង ដោយក្រុមហាម៉ាស ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើមកាលពីខែមុន ។ អាជ្ញាធរសុខាភិបាលហ្គាហ្សា បានឲ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងឡោមព័ទ្ធប៉ាឡេស្ទីន ដែលបានឡោមព័ទ្ធ បានកើនឡើងដល់ ៨,៧៩៦...
បន្ទាប់ពីឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ នូវប្រធានសាលាដំបូងរាជធានីភ្នំពេញ ដោយឯកឧត្តម ងួន ណារ៉ា ជំនួសឯកឧត្តម តាំង ស៊ុនឡាយ ដែលត្រូវបានតែងតាំងជាអនុប្រធានតុលាការកំពូលរួចមក ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ ទើបចូលកាន់តំណែងថ្មី រួមជាមួយឯកឧត្តម ច្រឹង ខ្មៅ ប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានជួបជាមួយលោកឧត្តមសេនីយ៍ឯក...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្សីលោក Sergey Shoigu បានលើកឡើងថាការប៉ុនប៉ងរបស់រដ្ឋាភិបាលក្រុងគៀវក្នុងប្រតិបត្តិការវាយបកមកលើរុស្សីនោះគឺគ្មានប្រសិទ្ធភាពឡើយហើយជាលទ្ធផលអ៊ុយក្រែនកំពុងបាត់បង់ជីវិតយោធានិងឈានទៅដល់ភាពបរាជ័យបន្តិចម្តងៗធ្វើឲ្យបាក់ទឹកចិត្តដល់យោធារបស់ខ្លួនទៀតផង។ រដ្ឋមន្ត្រីរូបនេះបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋាភិបាលកាលពីថ្ងៃពុធថា៖ទោះបីជាការផ្គត់ផ្គង់អាវុធប្រភេទថ្មីរបស់ណាតូក៏ដោយ ក៏របបទីក្រុងគៀវគឺកំពុងបាត់បង់ហើយកងកម្លាំងរុស្ស៊ីបន្តធ្វើកិច្ចការពារយ៉ាងសកម្ម និងដោយអាចបានបង្កការខូចខាតបានយ៉ាងមានប្រសិទ្ធភាព។ លោក Shoigu បានគូសបញ្ជាក់យ៉ាងពិសេសអំពីជោគជ័យរបស់កងទ័ពការពារដែនអាកាសរុស្ស៊ី ដោយបានសរសើរពួកគេសម្រាប់ការស្ទាក់ចាប់បានជោគជ័យចំនួន១៤០០ដងនៃអាវុធរបស់អ៊ុយក្រែនកាលពីខែមុន។ លោករដ្ឋមន្ត្រីបានអះអាងថា គោលដៅដែលបានទម្លាក់រួមមានយន្តហោះ ៣៧ គ្រឿង និងកាំជ្រួចមីស៊ីលយុទ្ធសាស្ត្រ ATACMS ៦ ដើមខណៈដែលសហរដ្ឋអាមេរិកបានផ្តល់សមត្ថភាពចុងក្រោយកាលពីដើមខែតុលា បន្ទាប់ពីសំណើជាច្រើនខែដោយរដ្ឋាភិបាលអ៊ុយក្រែន៕...
បរទេស៖ប្រេសិតប្រទេសអ៊ីស្រាអែលប្រចាំនៅទីក្រុងមូស្គូ លោក Alex Ben Zvi បានប្រាប់កាសែត Kommersant ថា ជួនកាលអ៊ីស្រាអែល និងរុស្ស៊ី ប្រហែលជាមិនចុះសម្រុងគ្នាលើបញ្ហាផ្សេងៗក៏ពិតមែន ប៉ុន្តែទំនាក់ទំនងរវាងប្រទេសទាំងពីរមិនឃើញមានការផ្លាស់ប្តូរអ្វីធំដុំទេ ហើយនៅតែ រក្សាកម្រិតជាធម្មតា។ អ្នកការទូតរូបនេះបាននិយាយថាទំនាក់ទំនងរវាងគ្នាបច្ចុប្បន្នមានការឡើងចុះដោយកត់សម្គាល់ថា ពេលខ្លះអ៊ីស្រាអែលមិនពេញចិត្តនឹងជំហររបស់រុស្ស៊ី ហើយជួនកាលផ្ទុយមកវិញដូចគ្នាដែរប៉ុន្តែទោះជាយ៉ាងណា ភាគីទាំងពីរតែងតែព្យាយាមរកចំណុចរួមមួយជាមួយគ្នានៅឡើយ។ កាលពីសប្តាហ៍មុន អ្នកតំណាងជាន់ខ្ពស់ជាច្រើននៃក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលគ្រប់គ្រងតំបន់ហ្គាហ្សា...
កណ្ដាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញប្រកាសអំពីគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ នៅខេត្តកណ្តាល នាព្រឹកថ្ងៃ២ វិច្ឆិកា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជននេះមានចំនួន១លាន៥សែននាក់។ សម្ដេចមានប្រសាសន៍ថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា វិស័យឯកជនមិនមែនជាសត្រូវរបស់រដ្ឋនោះទេ ប៉ុន្តែជាដៃគូសំខាន់ដែលមិនអាចខ្វះបានទេ ។ ការនិយាយនេះព្រោះសម្តេចសំដៅដល់ ឲ្យវិស័យឯកជនចូលរួមចំណែកក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយរដ្ឋដែលមានក្រសួងការងារជាសេនាធិការរាជរដ្ឋាភិបាល ៕
កណ្ដាល ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ប្រទេសមួយខ្លាំង ទាល់តែប្រជាជនរស់រវ៉ើក និងមានសមត្ថភាព សុខភាពរឹងមាំ ហើយចេះឆក់យកឱកាសពង្រឹងសមត្ថភាពខ្លួន។ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ម្សិលមិញនេះសេតវិមានអាមេរិកបានព្រមានថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងបដិសេធផ្តល់ជំនួយឲ្យទៅប្រទេសអ៊ីស្រាអែលដរាបណាកញ្ចប់ថវិកាជំនួយដែលអនងុម័តដោយសភាក៏ដាច់ខាតត្រូវតែមានកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនផងដែរ។ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងបដិសេធមិនចុះហត្ថលេខាលើកញ្ចប់ជំនួយយោធាដែលគាំទ្រដោយគណបក្សសាធារណរដ្ឋសម្រាប់អ៊ីស្រាអែលនោះទេ ប្រសិនបើកញ្ចប់នោះនឹងមិនមានបញ្ចូលថវិការាប់ពាន់លានផ្សេងទៀតសម្រាប់អ៊ុយក្រែន នេះបើយោងតាមការិយាល័យថវិការបស់សេតវិមាន។ ការិយាល័យគ្រប់គ្រង និងថវិកា (OMB) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយបានបំបែកសំណើរបស់គណបក្សសាធារណរដ្ឋដោយនិយាយថាវាបានបញ្ចូលភាពជាបក្សពួកទៅក្នុងការគាំទ្រសម្រាប់អ៊ីស្រាអែលហើយបរាជ័យក្នុងការលះបង់ចោលនូវការផ្តល់ធនធានសម្រាប់ទីក្រុងគៀវក្នុងជម្លោះជាមួយរុស្ស៊ីទៅវិញ។ ទោះបីជាកន្លងមកជំនួយផ្នែកយោធាដោយផ្ទាល់ប្រមាណជា៥០ពាន់លានដុល្លារអាមេរិក មកហើយក្តីចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែលោកប្រធានាធិបតីអ៊ុយក្រែន Vladimir...
បរទេស៖ រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលីសបារាំងបានដាក់ពង្រាយមន្ត្រីចំនួន ១០.០០០ នាក់ ដើម្បីយាមទីតាំងរបស់ជនជាតិជ្វីហ្វ បន្ទាប់ពីមានករណីជាច្រើននៃការបំផ្លិចបំផ្លាញប្រឆាំងនឹងជនជាតិជ្វីហ្វ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Darmanin ដែលបានប្រាប់សភាបារាំងថា “ស្របតាមបទបញ្ជារបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ប៉ូលីសចំនួន...
ម៉ិកស៊ិក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា អាជ្ញាធរម៉ិកស៊ិកបានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនបរទេសសរុបចំនួន៣០៥នាក់ ដែលមិនមានគណនីពីមុនត្រូវបានគេរកឃើញ និងជម្លៀសចេញដោយជោគជ័យពីទីក្រុងរមណីយដ្ឋាន Acapulco របស់ប្រទេសម៉ិកស៊ិក ដែលរងការវាយប្រហារយ៉ាងខ្លាំងដោយព្យុះសង្ឃរា Otis ។ ក្រសួងការបរទេសម៉ិកស៊ិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនត្រូវបានស្វែងរកតាមសំណើរបស់ប្រទេសដើមរៀងៗខ្លួន និងតំណាងការទូតរបស់ពួកគេនៅក្នុងប្រទេសម៉ិកស៊ិក ។ ក្រសួងបានរៀបរាប់ថា “Belize,...
ភ្នំពេញ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានណែនាំ ដល់ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ខិតខំជំរុញការងារសាងសង់លូរ ការស្តារប្រឡាយ និងសាងសង់ផ្លូវបេតុង ឱ្យបានលឿនដើម្បីជួយសម្រួលចរាចរណ៍ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ ។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាស លោក គួច ចំរើន អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់លូរកាត់ទទឹងផ្លូវជាតិលេខ៤ ចំនួន៣កន្លែង...
កណ្តាល ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បាននិងកំពុងអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករនិយោជិត ចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន២៩ ដែលមានមូលដ្ឋាន ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល ។ គួរបញ្ជាក់ថានេះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋាន ពង្រីកផ្លូវ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គលវាយសម្លាប់សត្វឈ្លូស ១ក្បាល នៅឆ្នេរកុកហាវ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង នាពេលកន្លងទៅនេះ ខណៈសមត្ថកិច្ចចាប់ឃាត់ខ្លួនបុគ្គលនោះបានហើយ ។ តាមរូបភាពវីដេអូ នៃសកម្មភាពបុរសម្នាក់បានយកដំបងឈើវាយសម្លាប់សត្វឈ្លូស ដែលប្រឹងហែលក្នុងទឹកសមុទ្រឡើងលើគោក នៅឆ្នេរកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃ២៥ ខែតុលា...
ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំពីវិធានការទប់ស្កាត់ការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានអវិជ្ជមាន របស់ព្រះសង្ឃបព្វជិតពុទ្ធសាសនា ធ្វើឲ្យមានផលប៉ះពាល់ដល់តម្លៃពុទ្ធសាសនា តម្លៃព្រះសង្ឃទូទៅ ទំនៀមទម្លាប់ប្រពៃណី ជាដើម។ តាមរយៈសេចក្ដីណែនាំរបស់ គណៈសង្ឃនាយក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ទន្ទឹមនឹងវឌ្ឍនភាព នៃប្រព័ន្ធបច្ចេកវិទ្យាទំនើប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន គណៈសង្ឃនាយក...
ភ្នំពេញ ៖ រយៈពេល ១០ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៧,៨៨២,៤៣៥ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួនសរុប ៦០២,៥៧០នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា សម្រាប់ខែតុលា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន២,៩២៧,០៣៨ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស...