បរទេស៖ អ៊ីរ៉ង់បាននិយាយកាលពីថ្ងៃពុធថាមនុស្ស ១០៣ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការផ្ទុះដែលបានអង្រួនកន្លែងរំលឹកដល់ឧត្តមសេនីយអ៊ីរ៉ង់ដ៏លេចធ្លោម្នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីអ៊ីរ៉ង់ម្នាក់បានហៅការបំផ្ទុះថាជាការវាយប្រហារភេរវកម្មដែលបានកើតឡើងនៅជិតផ្នូររបស់ឧត្តមសេនីយ Qassem Soleimani ដែលជាប្រធានមួយដងនៃកងកម្លាំង Quds វរជនបដិវត្តន៍របស់ឆ្មាំអ៊ីរ៉ង់។ ការផ្ទុះនេះបានកើតឡើងក្នុងទីក្រុង Kerman ចម្ងាយប្រហែល...
សៅប៉ូឡូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា មនុស្សម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស ក្រោយពីឧទ្ធម្ភាគចក្រ១គ្រឿង បានធ្លាក់ចូលទៅក្នុងបឹងមួយនៅក្នុងទីក្រុង Capitolio ស្ថិតក្នុងរដ្ឋ Minas Gerais នៅភាគអាគ្នេយ៍នៃប្រទេសប្រេស៊ីល ។ ដោយបានដកស្រង់របាយការណ៍ បឋមពីនាយកដ្ឋានពន្លត់អគ្គីភ័យនៅក្នុងតំបន់ ជនរងគ្រោះរួមមាន ក្រុមអ្នកទស្សនាដែលមកទស្សនាបឹង Furnas ដែលឧទ្ធម្ភាគចក្រហាក់ដូចជា...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងជំរុញ និងគាំទ្រឲ្យរោងចក្រទាំងអស់បំពាក់ឧបករណ៍ត្រួតពិនិត្យស្វ័យប្រវត្តិ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងការបញ្ចេញសំណល់រាវពីក្នុងរោងចក្រ ដែលការអនុវត្តនេះ ជាការចូលរួមជាមួយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីសម្រេចបានភាពស្អាត តាមរយៈការបញ្ចេញសំណល់រាវដែលមិនមានសារធាតុគីមី សារធាតុពុលទៅក្នុងបរិស្ថាន ។ ការធ្វើបែបនេះ នឹងធ្វើឲ្យរោងចក្របន្តដំណើរការទៅបានដោយចីរភាព និងផលចំណេញ។ នេះជាការថ្លែងរបស់ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៣ មករា ឆ្នាំ២០២៤...
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានជ្រើសរើសយកជំនាញចំនួន១១ ដែលសុទ្ធសឹងតែជាជំនាញមានទីផ្សារការងារខ្ពស់ និងទទួលបានប្រាក់ចំណូលសមរម្យ ក្នុងការស្វាគមន៍ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ។ នេះជាការលើកឡើងរបស់លោក មុត ចន្ថា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ បើតាមលោក មុត ចន្ថា ជំនាញទាំង១១ នោះមានដូចជា ជាងកំបោរ ការងារកំបោរ ការដំឡើងបណ្តាញទឹកក្នុងអាគារ ការដំឡើងអគ្គិសនីក្នុងអាគារ...
ភ្នំពេញ៖ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាព នៃសាធារណរដ្ឋសង្គម និយមវៀតណាមប្រចាំកម្ពុជា បានបង្ហាញទិសដៅចង់ឲ្យមានវិនិយោគិនកម្ពុជា ចូលទៅវិនិយោគនៅប្រទេសរបស់ខ្លួន ។ ការលើកឡើងរបស់ទូតវៀតណាមបែបនេះ ធ្វើឡើងក្នុងឱកាសចូលជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣ ខែមករា...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ក្រុមហាម៉ាស់បានប្រកាសពីការបង្កក លើការចរចាបទឈប់បាញ់ ជាមួយនឹងអ៊ីស្រាអ៊ែល ក្រោយពីអនុប្រធានក្រុមបក្ស គឺលោក Saleh al-Arouri ត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅក្នុងប្រទេសលីបង់។ ប្រភពបានឲ្យដឹងនៅក្នុង លក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “យើងបានជូនដំណឹងដល់បងប្អូន នៅក្នុងប្រទេសកាតា និងអេហ្ស៊ីបអំពីការបង្កកការចរចានេះ” ។...
ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា សហការរៀបចំជាមួយក្រសួង អធិការកិច្ច រៀបចំវេទិកា អធិការកិច្ច ក្នុងបរិបទកំណែទម្រង់ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី ០៤ ខែមករា ឆ្នាំ២០២៤ នាទីស្តីការក្រសួង។
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានចេញសេចក្ដីប្រកាសស្តីពីការកំណត់អាណត្តិការងាររបស់នាយនិងនាយរងប៉ុស្តិ៍ និងការកំណត់ចំនួននាយរង ប៉ុស្តិ៍នគរបាលច្រកទ្វារ ព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ប្រភពដដែល បន្ដថា ត្រូវបានកំណត់អាណត្តិការងាររបស់នាយ និងនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារ អន្តរជាតិ នៃនាយកដ្ឋានច្រកទ្វារទី១ និងនាយកដ្ឋានច្រកទ្វារទី២ ចំណុះអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ មានដូចជា ៖...
ភ្នំពេញ៖ លោកស្រី ផង់ ពុទ្ធី នាយកវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនសៀមរាប បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល មិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រ និងផ្តល់ជំនាញច្បាស់លាស់ដល់សិស្សនិស្សិតប៉ុណ្ណោះទេ ថែមទាំងជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីប្រែក្លាយកម្ពុជា ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។ លោកស្រី ផង់ ពុទ្ធី បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វគ្គបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជាកម្មវិធីមួយរួមចំណែកធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចកម្ពុជា គិតគូរដល់ប្រជាពលរដ្ឋក្រីក្រ និងគ្រួសាររងហានិភ័យ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពរបស់ខ្លួន ក្រោយរកឃើញករណីជំងឺអុតស្វា ២ករណីបន្ថែមទៀត។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ មករា បានឱ្យដឹងថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ គិតត្រឹមថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានរកឃើញករណ ជំងឺអុតស្វា ២ករណីបន្ថែមទៀត សរុបចំនួន...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលជិត ៣០០ ដើម និងយន្តហោះដ្រូនប្រយុទ្ធ Shahed ជាង ២០០ គ្រឿងប្រឆាំងនឹងអ៊ុយក្រែនចាប់តាំងពីថ្ងៃទី២៩ ខែធ្នូ។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅសារជាវីដេអូថា “គ្មានរដ្ឋណាផ្សេងទៀត ដែលមិនធ្លាប់បានវាយលុក ការវាយប្រហារបែបនេះទេ ទាំងយន្តហោះដ្រូន...
យូអិន៖ អ្នកនាំពាក្យ អង្គការសហប្រជាជាតិ បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres មើលឃើញថា ការធ្វើឃាតមេដឹកនាំ ជាន់ខ្ពស់ ក្រុមហាម៉ាស នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល ដែលសង្ស័យថានៅទីក្រុងបេរូត គឺជាការវិវឌ្ឍន៍មួយ ដ៏គួរឱ្យព្រួយបារម្ភ។ លោកស្រី Florencia Soto Nino សហការីបានឲ្យដឹងថា...
បរទេស៖ ទីភ្នាក់ងារព័ត៌មានរដ្ឋ IRNA និង Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍ថា នាវាពិឃាត Alborz របស់ប្រទេសអ៊ីរ៉ង់ បានឆ្លងកាត់ច្រកសមុទ្រ Bab-el-Mandeb ហើយបានចូលទៅក្នុង សមុទ្រក្រហមកាលពីថ្ងៃចន្ទ។ ការដាក់ពង្រាយនេះបានធ្វើឡើង បន្ទាប់ពីការជួបប្រទះគ្នាយ៉ាងខ្លាំងក្លា រវាងនាវាចម្បាំងអាមេរិក និងក្រុមសកម្មប្រយុទ្ធ ហួធី របស់យេម៉ែននៅក្នុងផ្លូវទឹកកាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT...
បរទេស៖ យោងតាមមន្ត្រីក្នុងតំបន់បានឱ្យដឹងថា ការផ្ទុះដ៏ខ្លាំងក្លាបានធ្វើឱ្យកក្រើកទីក្រុងជាច្រើន របស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃអង្គារ។ ការវាយប្រហារនោះបើតាមសេចក្តីរាយការណ៍ គឺបានកើតឡើងបន្ទាប់ពីរុស្ស៊ី បានចោទប្រកាន់ទីក្រុងគៀវ ថា បានអនុវត្ត “ការវាយប្រហារភេរវកម្ម” យ៉ាងសាហាវទៅលើទីក្រុង Donetsk និង Belgorod ហើយរុស្ស៊ីក៏ប្តេជ្ញាសងសឹកវិញផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការបញ្ជាក់ របស់ក្រសួងការពារជាតិរុស្ស៊ី...
ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីន បានប្រាប់ស៊ីនហួថា ក្រុមហាម៉ាស បានប្រកាសពីការផ្អាកលើការចរចា បទឈប់បាញ់ ជាមួយអ៊ីស្រាអែល បន្ទាប់ពីអនុប្រធានរបស់ខ្លួន គឺលោក Saleh al-Arouri ត្រូវបានសម្លាប់ កាលពីល្ងាចថ្ងៃអង្គារ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល នៅក្នុងប្រទេសលីបង់។ ប្រភពបានឲ្យដឹង ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះថា “យើងបានជូនដំណឹងដល់បងប្អូននៅកាតា និងអេហ្ស៊ីប អំពីការបង្កកការចរចា”...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ទោះបីកម្ពុជាបន្តជួបបញ្ហាប្រឈមលើកិច្ចការបោសសម្អាតមីន ប៉ុន្តែឆ្នាំ២០២៥ នៅតែជាគោលដៅមួយយ៉ាងជាក់លាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនឱ្យអស់ពីទឹកដីកម្ពុជា។ នាឱកាសដឹកនាំគណៈប្រតិភូអាជ្ញាធរមីន ចូលជួបពិភាក្សាការងារជាមួយ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការវិស័យសកម្មភាពមីននៅកម្ពុជា...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ៣ មករានេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាល ថ្លែងអំណរគុណ និងកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាលនៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលទាំងអស់ ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ចូលរួមចំណែកក្នុងការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ...
ភ្នំពេញ៖ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅយប់ថ្ងៃពុធ ទី៣ ខែមករា ឆ្នាំ២០២៤ បានចេញស្តីជូនដំណឹងដោយបញ្ជាក់ថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្តីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ។ ជាការចេញសេចក្តីជូនដំណឹង ក្រោយមានការជ្រើសរើសពលករទៅកាន់ប្រទេសអ៊ីស្រាអែលដោយខុសច្បាប់លើបណ្តាញតេឡេក្រាម។ សេចក្តីជូនដំណឹងរបស់ក្រសួងគូសបញ្ជាក់ថា៖ “ដើម្បីបង្ការនូវការឆបោករបស់ជនខិលខូច ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា កម្ពុជា នៅមិនទាន់មានកិច្ចព្រមព្រៀងស្ពីពីការបញ្ជូនពលករពីកម្ពុជាទៅធ្វើការនៅប្រទេសអ៊ីស្រាអែលនោះទេ ដោយបច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើការជាមួយភាគីអ៊ីស្រាអែល...
បរទេស៖ ក្រុមហ៊ុន Airbus បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមអ្នកឯកទេសមូយក្រុមត្រូវបានបញ្ជូន ដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធ ដើម្បីស៊ើបអង្កេតករណីបុកគ្នា ដែលជាប់ពាក់ព័ន្ធនឹងយន្តហោះ A-350 មួយគ្រឿងរបស់ខ្លួនដែលត្រូវបានបញ្ជូនទៅឱ្យក្រុមហ៊ុន Japan Airlines ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុន Airbus...
សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅបារាំង រយៈពេល២ថ្ងៃhttps://dap-news.com/?p=383757 យុវជនក្រីក្រម្នាក់ថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសរបស់សម្តេចនាយករដ្ឋមន្ត្រី ជាយានជួយគ្រួសារក្រីក្រhttps://dap-news.com/?p=383793 មន្រ្តីនគរបាលយុត្តិធម៌ មិនមានសិទ្ធិឃាត់ខ្លួនជនសង្ស័យឡើយ លើកលែងបទល្មើសជាក់ស្តែងhttps://dap-news.com/?p=383803 នាយករដ្ឋមន្ត្រី ៖ ទឹកស្អាត គឺជាប្រភព នៃសុខុមាលភាព និងសេចក្តីត្រូវការ ជាចាំបាច់របស់ពលរដ្ឋhttps://dap-news.com/?p=383806 គណបក្សប្រជាជនកម្ពុជា សម្រេចចាត់តាំង ក្រុមបេក្ខជនឈរឈ្មោះជ្រើសតាំង...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា អ្នកជំនាញបានលើកឡើងថា រយ:ពេល នៃការជម្លៀសអ្នកដំណើរ និងសមាជិកនាវិកនៅលើយន្តហោះ Japan Airlines JAL516 នៅក្នុងឧបទ្ទវហេតុកាលពីថ្ងៃអង្គារ គឺជារឿងអព្ភូតហេតុ និងជាសក្ខីភាពដល់ប្រព័ន្ធជួយសង្គ្រោះបន្ទាន់របស់យន្តហោះ ។ ក្រុមអ្នកជំនាញបានប្រាប់ដល់ទីភ្នាក់ងារ CNA យ៉ាងដូច្នេះថា អ្នកដំណើរបានអនុវត្តតាមពិធីការគ្រាអាសន្ន ហើយមិនបានព្យាយាមយករបស់របររបស់ពួកគេនោះទេ...
ភ្នំពេញ ៖ នៅឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ចំនួន២៦៨ ហើយគម្រោងទាំងនេះ មានទុនវិនិយោគសរុបប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា «ក្នុងឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី ចំនួន២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន២១ ហើយក្នុងនោះគម្រោងវិនិយោគចំនួន៧១ ត្រូវបានបណ្តាក់ទុនវិនិយោគ...
បរទេស៖ ប្រធានគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូង គឺ លោក Lee Jae-myung ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានចាក់លោក អំឡុងពេលនៃការឆ្លើយឆ្លងជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដែលបានរាយការណ៍ថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ១០ និង ២៧ នាទីព្រឹក...
ដាម៉ាស់ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ក្រសួងការពារជាតិស៊ីរីបានឲ្យដឹងថា កាលពីថ្ងៃអង្គារ កងទ័ពស៊ីរី បានបាញ់ស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកចំនួន៩គ្រឿងដែលបាញ់បង្ហោះដោយក្រុមឧទ្ទាមនៅតំបន់ជនបទនៅទូទាំងខេត្ត Aleppo, Idlib និង Hama ដែលស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរី ។ ក្រសួងខាងលើបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា វាមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបង្កការគំរាមកំហែង ជាសក្តានុពលដល់ពលរដ្ឋស៊ីវិល...
ភ្នំពេញ៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដោយឯកឧត្តមថ្នាក់ដឹកនាំ មន្ត្រីជំនាញបច្ចេកទេសក្រសួង និងមន្ទីរ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។ ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី រួមជាមួយលោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា មានជនបោកប្រាស់ប្រើបណ្តាញសង្គម ដើម្បីជ្រើសរើសពលករទៅធ្វើការ នៅអ៊ីស្រាអែលខុសច្បាប់។ នេះបើតាមបណ្តាញតេឡេក្រាម របស់លោករដ្ឋមន្ត្រីនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ។ លោកថា៖ “មុននេះ ខ្ញុំទើបទទួលបានព័ត៌មានអំពីក្មួយៗ និងប្អូនៗករណី បុគ្គលមួយរូបដែលមានឈ្មោះក្នុងតេលេក្រាមថា MEAN Sodara បានបង្កើតតេលេក្រាមកាណាល់មួយឈ្មោះ...
វ៉ាជីម៉ា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ថា ក្រុមអ្នកជួយសង្គ្រោះជប៉ុនបានព្យាយាម ស្វែងរកអ្នកនៅរស់រានមានជីវិតនៅថ្ងៃពុធនេះ ខណៈដែលអាជ្ញាធរបានព្រមានអំពីគ្រោះបាក់ដី និងភ្លៀងធ្លាក់ចុះខ្លាំងក្រោយពី មានការរញ្ជួយដីដ៏ខ្លាំងក្លាដែលបានបណ្តាលឲ្យ ស្លាប់មនុស្សតិចបំផុតចំនួន ៦២នាក់ ។ គ្រោះរញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ កាលពីថ្ងៃទី១ ខែមករា ដែលបានវាយប្រហារមកលើខេត្ត Ishikawa នៅលើកោះសំខាន់នៃ ខេត្ត...
ចិន៖ ក្រុមហ៊ុនចិនបានប្រកាសកាលពីថ្ងៃច័ន្ទថា BYD របស់ចិនបានលក់រថយន្តអគ្គិសនីជាង ៥២៦,០០០គ្រឿងនៅត្រីមាសទី៤ នៃឆ្នាំ២០២៣ លើសពីចំនួនសរុបរបស់ក្រុមហ៊ុន Tesla ជាង ៤៨៤,០០០ គ្រឿងក្នុងអំឡុងខែតុលាដល់ខែធ្នូ និងជាសំខាន់បញ្ចប់រជ្ជកាលរបស់យក្ស EV របស់អាមេរិកជាក្រុមហ៊ុនផលិត ដ៏លេចធ្លោរបស់ឧស្សាហកម្មនេះ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ លទ្ធផលនេះបានកត់សម្គាល់នៅត្រីមាសទី១ ដែលការលក់របស់ BYD តាមបរិមាណលើសពី...
តូក្យូ៖ ជាង ៧០ ភាគរយនៃក្រុមហ៊ុនជប៉ុនធំៗរំពឹងថា សេដ្ឋកិច្ចក្នុងស្រុកនឹងកើនឡើង នៅឆ្នាំ២០២៤ ដោយជឿថា ការចំណាយលើអ្នកប្រើប្រាស់រឹងមាំ និងដើមទុនត្រូវបានកំណត់ ដើម្បីយកឈ្នះលើផលប៉ះពាល់នៃអតិផរណា នេះបើតាមការស្ទង់មតិរបស់កាសែតក្យូដូ បានបង្ហាញកាលពីថ្ងៃអង្គារ ដោយគូសបញ្ជាក់ពីអារម្មណ៍សាជីវកម្ម ដែលមានសុទិដ្ឋិនិយមជាងឆ្នាំមុន។ នៅក្នុងការស្ទង់មតិរបស់ក្រុមហ៊ុនចំនួន ១១៣ រួមទាំងក្រុមហ៊ុន Toyota Motor Corp. និង SoftBank...
តូក្យូ៖ យ៉ាងហោចណាស់មនុស្ស ៥៧ នាក់បានស្លាប់នៅក្នុងការរញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារឧបទ្វីបណូតូ និងតំបន់ជុំវិញនៅកណ្តាលប្រទេសជប៉ុន នៅថ្ងៃចូលឆ្នាំសកល ខណៈដែលមានរបាយការណ៍អំពី ការខូចខាតកាន់តែច្រើនចូលមក ហើយក្រុមអ្នកជួយសង្គ្រោះ បានរត់ស្វែងរកអ្នករស់រានមានជីវិត ចំពេលមានការរញ្ជួយ ជាបន្តបន្ទាប់កាលពីថ្ងៃអង្គារ។ ការរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័របានបំផ្លាញផ្ទះនៅស៊ូហ្សុ នៅចុងឧបទ្វីប និងបណ្តាលឱ្យមានអគ្គីភ័យនៅក្នុងទីក្រុងវ៉ាជីម៉ា ក្នុងខេត្ត Ishikawa ប៉ុន្តែទំហំនៃការខូចខាតទាំងស្រុងនៅមិនទាន់ដឹងនៅឡើយទេ ដោយមានកម្ទេចថ្ម...