បរទេស៖ យោងតាមការដកស្រង់ព័ត៌មានរបស់ RT បានបង្ហាញថាពលរដ្ឋអង់គ្លេស ភាគច្រើនឥឡូវនេះជឿថាការចាកចេញពីប្លុកអឺរ៉ុបឬ Brexit មិនមានភាពល្អប្រសើរសម្រាប់សេដ្ឋកិច្ចរបស់ខ្លួនឡើយ។ របាយការណ៍ស្រាវជ្រាវនេះធ្វើឡើងយោងតាមការស្ទង់មតិ Opinium ដែលធ្វើឡើងដើម្បីប្រារព្ធខួបលើកទី៣នៃការចាកចេញរបស់ប្រទេសពីប្លុកអឺរ៉ុប EU និងបានចេញផ្សាយកាលពីថ្ងៃសៅរ៍។ ក្នុងនោះគេសង្កេតឃើញថាភាគច្រើនឬប្រមាណជា៥៤ភាគរយ នៃអ្នកឆ្លើយតបការស្ទង់មតិបានរកឃើញថា Brexit បានជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចចក្រភពអង់គ្លេសទាំងមូល ខណៈដែល១៣ភាគរយបង្ហាញនូវភាពគួរឱ្យសោកស្ដាយខ្លាំងពីព្រោះថាគិតថាពួកគេនឹងអាចទទួលបានលទ្ធផលល្អពីវា។ លើសពីនេះគេបានរកឃើញថាច្រើនជាងមួយភាគបីឬប្រហែលជា៣៥ភាគរយនៃអ្នកដែលបានស្ទង់មតិជឿថាការចាកចេញពីប្លុកបានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ដោយគ្រាន់តែម្នាក់ក្នុងចំណោមដប់នាក់រាយការណ៍ថាពួកគេត្រូវបានជួយគាំទ្រពីផ្នែកហិរញ្ញវត្ថុ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ លោក Aleksey Tevanyan តំណាងពាណិជ្ជកម្មរបស់រុស្ស៊ី ប្រចាំនៅអាហ្វ្រិកខាងជើងបានប្រាប់ RIA Novosti ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ពាណិជ្ជកម្មរវាងរុស្ស៊ី និងអេហ្ស៊ីបនឹងកើនឡើងដល់ ៧ពាន់លានដុល្លារនៅចុងឆ្នាំនេះ។ យោងតាមការបញ្ជាក់បន្ថែមដោយលោក Tevanyanបានឲ្យដឹងថា ការកើនឡើងនេះគឺ ដោយសារតែផ្នែកធំនៃការកើនឡើង ការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប។ មន្ត្រីរូបនេះបានបន្ថែមថា និន្នាការទំនងជានឹងបន្ត នៅឆ្នាំក្រោយក៏ដោយសារតែ សក្ដានុពលវិជ្ជមានក្នុងពាណិជ្ជកម្មទៅវិញទៅ...
ភ្នំពេញ ៖ អ្នកប្រដាល់គុនខ្មែរខ្លាចាស់ ផាន់ គ្រាន់ ក្លិបវិបុលដារិទ្ធពោធិ៍សែនជ័យ នៅខ្លាំងដូចមុន បន្ទាប់ពី អ្នកប្រដាល់រូបនេះ បានផ្តួលអ្នកប្រដាល់ថៃ Ba Bou ឲ្យសន្លប់ត្រឹមទឹកទី២ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរមានរហ័សនាម “ការប្រកួតកីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥” លើសង្វៀន TV5 ព្រែកកំពឹស នាថ្ងៃទី៣១ ខែធ្នូ...
វ៉ាស៊ីនតោន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣ថា កាលពីថ្ងៃសៅរ៍ នាវាពិឃាតរបស់សហរដ្ឋអាមេរិចំនួន ១គ្រឿង បានបាញ់ទម្លាក់មីស៊ីលប្រឆាំងនាវាចំនួន ២គ្រាប់ ដែលបានបាញ់ចេញពីប្រទេសយេម៉ែនខណៈដែលវាបានឆ្លើយតបទៅនឹង ការអំពាវនាវសុំជំនួយពីកប៉ាល់កុងតឺន័រ ដែលត្រូវបានវាយប្រហារក្នុងការ វាយប្រហារដាច់ដោយឡែកមួយ ។ ទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ថា (CENTCOM) បានឲ្យដឹងនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយបានពណ៌នាថា វាជា...
បរទេស៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា បុរសជនជាតិអ៊ុយក្រែនដែលអាចមានសិទ្ធចាកចេញពីប្រទេសនេះ បានប៉ុន្តែបែរជាមានការពិបាក ក្នុងការធ្វើដូច្នេះទៅវិញ ដោយសារការបិទផ្លូវដែល បង្កើតឡើងដោយឆ្មាំព្រំដែន។ យោងតាមការដកស្រង់ព័ត៌មានដោយ RT បានឲ្យដឹងថារបាយការណ៍មួយចំនួនបានណែនាំថា សកម្មភាពរបស់ភ្នាក់ងារគឺផ្អែកលើឯកសារផ្ទៃក្នុងសម្ងាត់ដែលអំពាវនាវឱ្យមានការរឹតបន្តឹងព្រំដែនរបស់ប្រទេស។ គេហទំព័រ Strana.ua របស់អ៊ុយក្រែនបានរាយការណ៍កាលពីថ្ងៃសៅរ៍ដោយលើកឡើងពីមនុស្សដែលប៉ុនប៉ងឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញថា មន្ត្រីកំពុងទាមទារឱ្យបុរសទាំងអស់ រួមទាំងអ្នកដែលដឹកជញ្ជូនជំនួយមនុស្សធម៌ អ្នកដែលមានបញ្ហារាងកាយ ឬមានកូនច្រើន ដើម្បីបង្ហាញវិញ្ញាបនបត្រដែលចេញដោយការិយាស័យជ្រើសរើសបុគ្គលិកអ៊ុយក្រែន។ គេហទំព័រដដែលបានកត់សម្គាល់ដោយដកស្រង់សំដីសាក្សីម្នាក់ថា ការត្រួតពិនិត្យបណ្តាលឱ្យមានជួរវែងនៅព្រំដែន ដោយបន្ថែមថា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរចំពោះប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់កម្មករនិយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ ចំនួន២០៤ដុល្លារ ក្នុង១ខែ ចាប់ពីខែមករា ឆ្នាំ២០២៤នេះ តទៅ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី...
ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មីឆ្នាំសកល២០២៤ ទីផ្សារវប្បធម៌និងទេសចរណ៍នៅទូទាំងប្រទេសចិន មានភាពនឹងនរនិងប្រកបដោយរបៀបរៀបរយ ។ តាមការគណនារបស់មជ្ឈមណ្ឌលទិន្នន័យ នៃក្រសួងវប្បធម៌និងទេសចរណ៍ចិនបានឱ្យដឹងថា ក្នុងអំឡុងវិស្សមកាលបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលរយៈពេលបីថ្ងៃ ចំនួនអ្នកទេសចរដំណើរកម្សាននៅក្នុងប្រទេសចិន ត្រូវជា១៣៥លាននាក់ បានកើនជាង១៥៥,៣ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ហើយទទួលបានប្រាក់ចំណូលលើវិស័យទេសចរណ៍ក្នុងស្រុកចំនួន៧៩៧៣០លានយាន់ប្រាក់ចិន ដែលបានកើនជាង២០០,៧ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ ។ ទីផ្សារទេសចរណ៍បានលេចចេញលក្ខណៈពិសេសដូចជា “ការលំហៃកាយនៅរដូវកាល ព្រិលទឹកកក ចូលរួមសកម្មភាពវប្បធម៌ ធ្វើទេសចរណ៍ក្នុងតំបន់ ការប្រើប្រាស់មានលក្ខណៈពិសេស ចាប់អារម្មណ៍ពីទិដ្ឋភាពក្នុងជីវភាពរស់នៅ និងប្រកបដោយភាពសប្បាយរីករាយនិងសិរីមង្គល...
ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ ពានរង្វាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោកនាយសេនាធិការ នាយសេនាធិការរង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានរំលឹករឿងរ៉ាវមួយចំនួន ក្នុងខែមករា សម្រាប់ការចងចាំ របស់សម្ដេចដែលធ្លាប់ឆ្លងកាត់។ តាមរយៈបណ្ដាញសង្គម នាថ្ងៃទី១ មករា ដើមឆ្នាំ២០២៤ភ្លាម សម្តេចតេជោបញ្ជាក់ថា ក្នុងខែមករា តើមានអ្វីខ្លះ សម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួន ដែលគួររំលេចគឺមាន៩ចំណុច...
ហ្សាការតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៤រ៉ិចទ័រ បានវាយប្រហារមកលើខេត្ត Papua ស្ថិតនៅភាគខាងកើតប្រទេស ឥណ្ឌូណេស៊ី កាលព្រឹកថ្ងៃអាទិត្យនេះ ដោយមិនមាន សក្តានុពលបង្ក ឲ្យមានរលកយក្សស៊ូណាមិ ឡើយ ។ទីភ្នាក់ងារអាកាសធាតុបានឲ្យដឹង កាលពីមុនថា...
ម៉ូស្គូ/គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣ថា យោងតាមសម្តីលោក Vyacheslav Gladkov អភិបាលនៃតំបន់ Belgorod បានថ្លែងឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការបាញ់ផ្លោងរបស់អ៊ុយក្រែន ទៅលើទីក្រុងព្រំដែនរបស់រុស្ស៊ី Belgorod បានបណ្តាលឲ្យមនុស្សចំនួន២១នាក់ស្លាប់ ក្នុងនោះមានកុមារ៣នាក់ និងខូចខាតអគារផ្ទះល្វែងចំនួន៣០ខ្នង ។ លោក Gladkov បានសរសេរ...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០៣ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា ប្រទេសកូរ៉េខាងជើង គ្រោងនឹងបាញ់ បង្ហោះផ្កាយរណប ចារកម្មចំនួន៣បន្ថែមទៀត នៅឆ្នាំ២០២៤ដែលនេះជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនកម្លាំងយោធារបស់ខ្លួន ។ គេបានដឹងថា ក្រុងព្យុងយ៉ាង បានទទួលជោគជ័យ ក្នុងការ បាញ់បង្ហោះផ្កាយរណប ចារកម្មចូល ទៅក្នុងគន្លងតារាវិថី...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅតំបន់គ្រោះរញ្ជួយដី ក្នុងប្រទេសជប៉ុន ត្រូវបានអាជ្ញាធរជប៉ុន ជម្លៀសទៅទីកន្លែង មានសុវត្ថិភាព ខណៈក្រសួងការងារ និងស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំជប៉ុន បន្តតាមដានចំពោះសុខសុវត្ថិភាព ពលរដ្ឋខ្មែរទាំងនោះ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់ក្រសួងការងារ នាថ្ងៃទី១ មករា បានបញ្ជាក់ថា ក្រោមការតាមដានយ៉ាង...
ភ្នំពេញ ៖ តន្ត្រីឆ្លងឆ្នាំដ៏ធំប្រចាំឆ្នាំ របស់ណាហ្គាវើលដ៍ ទទួលបានជោគជ័យយ៉ាងខ្លាំង ដែលមានទស្សនិកជន ចូលរួមរាប់ម៉ឺននាក់ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ ។ នៅពាក់កណ្តាលអធ្រាត្រ អ្នកចូលរួមទទួលបានភាព សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ជាមួយការបាញ់កាំជ្រួច ដ៏ភ្លឺចែងចាំងនៅពេញផ្ទៃអាកាស នៅមុខណាហ្គាវើលដ៍ ។ ក្នុងឆ្នាំនេះ តន្ត្រីឆ្លងឆ្នាំរបស់ណាហ្គាវើលដ៍...
ហ្គាហ្សា៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា កងទ័ពជើងគោកអ៊ីស្រាអែល ដែលគាំទ្រដោយយន្តហោះ បានសម្លាប់ភេរវករ រាប់សិបនាក់ ក្នុងអំឡុងពេលប្រតិបត្តិការនៅទីក្រុងហ្គាហ្សា ក្នុងរយៈពេលមួយថ្ងៃកន្លងមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ IDF បានឲ្យដឹងថា កងកម្លាំងអាកាសដែលដឹកនាំដោយកងទ័ពជើងគោក បានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធជាង ១៥នាក់នៅក្នុងទីក្រុងហ្គាហ្សា ក្នុងរយៈពេល ៣ម៉ោង។ បន្ថែមពីលើនេះ ការប្រយុទ្ធគ្នាយ៉ាងខ្លាំងបានកើតឡើង ហើយពួកសកម្មប្រយុទ្ធហាម៉ាសជាច្រើនទៀតត្រូវបានសម្លាប់។ សេចក្តីថ្លែងការណ៍បានបន្ថែមថា...
យេរ៉ូសាឡឹម៖ កងទ័ពស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានបើកការវាយប្រហារដោយមីស៊ីល នៅជិតអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងអាឡេប៉ូ ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើង ដើម្បីកំណត់គោលដៅយោធានៅភាគខាងត្បូងទីក្រុងអាឡេប៉ូ ដែលបណ្តាលឱ្យមានការខាតបង់សម្ភារៈមួយចំនួន។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា កាំជ្រួចមួយគ្រាប់បានធ្លាក់នៅតំបន់អាកាសយានដ្ឋានអន្តរជាតិអាឡិបប៉ូ ដោយមិនបង្កការខូចខាតដល់អាកាសយានដ្ឋាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកឃ្លាំមើលសង្គ្រាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបន្ថែមថា មានការផ្ទុះយ៉ាងខ្លាំងចំនួន៦ នៅជិតអាកាសយានដ្ឋានយោធា al-Nayrab ភាគខាងកើតទីក្រុងអាឡេប៉ូ។ យោងតាមក្រុមសង្កេតការណ៍បានឱ្យដឹងថា...
លោក Zelensky ជាអ្នកចេញបញ្ជាដោយផ្ទាល់ ទំលាក់គ្រាប់បែកលើជនស៊ីវិលនៅ Belgorodhttps://dap-news.com/?p=383627 ប្រធានាធិបតីកូរ៉េខាងជើង អះអាងថា ការបង្រួបបង្រួមឡើងវិញ ជាមួយកូរ៉េខាងត្បូង ជារឿងដែលមិនអាចទៅរួចhttps://dap-news.com/?p=383632 លោក គីម ជុងអ៊ុន៖ ឆ្នាំ២០២៤ ជាឆ្នាំនៃការត្រៀមរៀប ចំសម្រាប់សង្គ្រាមhttps://dap-news.com/?p=383643 លោក ស៊ី ជីនពីង៖ ការបង្រួបបង្រួមជាតិមាតុភូមិ គឺជាភាពជៀសមិនរួច ជាប្រវត្តិសាស្ត្រhttps://dap-news.com/?p=383651...
ភ្នំពេញ ៖ ចាប់ពីឆ្នាំ២០២៤នេះតទៅ កម្មករកម្មការិនីទាំងអស់ នឹងទទួលបានប្រាក់ឈ្នួលគោល ២០៤ដុល្លារក្នុងមួយខែ តាមសេចក្តីសម្រេច របស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានបន្ថែមចំនួន២ដុល្លារ លើទឹកប្រាក់២០២ដុល្លារ ដែលសម្រេចដោយក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួលអប្បបរមា ដែលបោះឆ្នោត ជ្រើសរើសបន្ថែម២ដុល្លារ លើប្រាក់ខែគោល ចំនួន២០០ដុល្លារនៅឆ្នាំ២០២៣។ សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីរសៀលថ្ងៃទី២៨...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT អង្គការសហប្រជាជាតិ បានថ្កោលទោសការបាញ់ផ្លោង ដ៏សាហាវរបស់អ៊ុយក្រែន ទៅលើទីក្រុង Belgorod ក្បែរព្រំដែនប្រទេសរុស្ស៊ី ។ ហេតុការណ៍នេះកើតឡើង បន្ទាប់ពីក្រុងមូស្គូ បានចោទក្រុងគៀវ ពីបទសម្លាប់ជនស៊ីវិលដោយចេតនា ។ ការិយាល័យ របស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio...
រ៉ាម៉ាឡា ៖ ក្រសួងការបរទេស ប៉ាឡេស្ទីន បានជំរុញឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពន្លឿនដំណើរការនីតិវិធីលើសំណុំរឿង ដែលប្តឹងដោយប្រទេស អាហ្រ្វិកខាងត្បូង ដោយចោទប្រកាន់ អ៊ីស្រាអែលពីបទ “ប្រល័យពូជសាសន៍” នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ ករណីនេះអះអាងថា “ការរំលោភបំពានដោយអ៊ីស្រាអែល នៃកាតព្វកិច្ចរបស់ខ្លួន ក្រោមអនុសញ្ញាស្តីពីការទប់ស្កាត់ និងការដាក់ទណ្ឌកម្ម នៃឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ (“អនុសញ្ញាប្រល័យពូជសាសន៍”) ទាក់ទងនឹងជនជាតិ ប៉ាឡេស្ទីន...
ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ លោក Shen Haixiong អគ្គនាយក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មី ឆ្នាំសកល២០២៤ ជូនចំពោះប្រិយមិត្ត របស់អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន នៅទូទាំងពិភពលោក តាមរយៈបណ្តាញទូរទស្សន៍ អន្តរជាតិចិន...
ថ្ងៃទីមួយនៃឆ្នាំ២០២៤ ប្រជាជននៃតំបន់នានា នៅលើពិភពលោក បានរួមគ្នាផ្សងប្រាថ្នាពីសន្តិភាព និងវឌ្ឍនភាព ។ ក្នុងសុន្ទរកថា ជូនពរឆ្នាំថ្មី លោក Xi Jinping ប្រធានរដ្ឋចិន បានគូសបញ្ជាក់ថា ពួកយើងរីករាយរួមជាមួយសហគមន៍ អន្តរជាតិ គិតគូរពីអនាគត នៃមនុស្សជាតិនិង សុខុមាលភាព នៃប្រជាជន ដើម្បីជំរុញការកសាងសហគមន៍វាសនារួមនៃមនុស្សជាតិ និងកសាងពិភពលោកកាន់តែល្អបវរ ។...
ព្រុចសែល ៖ ប្រទេសជាសមាជិកសហភាព អឺរ៉ុប បានឈានដល់កិច្ចព្រមព្រៀង ជាឯកច្ឆ័ន្ទកាលពីថ្ងៃសៅរ៍ ដើម្បីលុបបំបាត់ការ គ្រប់គ្រងព្រំដែនផ្ទៃក្នុង ផ្លូវអាកាស និងដែនសមុទ្រជាមួយប៊ុលហ្គារី និងរូម៉ានី ដោយត្រួសត្រាយផ្លូវ សម្រាប់ប្រទេសទាំងពីរ ដើម្បីទទួលបានសិទ្ធិពេញលេញទៅកាន់តំបន់ Schengen នេះបើយោង តាមក្រុមប្រឹក្សាសហភាពអឺរ៉ុប ។ ក្រុមប្រឹក្សាបានឲ្យដឆងថា ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤...
ឆ្នាំ២០២៣ ទើបបិទបញ្ចប់ បានរំលេចយ៉ាងច្បាស់ ពីកិច្ចខិតខំប្រឹងតស៊ូ របស់ប្រជាជនចិន ដែលបានធ្វើដំណើរទៅមុខ យ៉ាងអង់អាចក្លាហាន ឆ្លងកាត់ព្យុះភ្លៀង ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាយ៉ាងច្រើនរួម មានយន្តហោះខ្នាតយក្សC919 ដែលបានសម្រេចការហោះហើរខាងពាណិជ្ជកម្ម នាវាទេសចរណ៍ធុនធំ ដែលផលិតក្នុងប្រទេសចិន បានសម្រេចការសាកល្បង ធ្វើនាវាចរណ៍ យានអវកាសស៊េរី Shenzhou ត្រូវបានបាញ់បង្ហោះ ទៅទីអវកាស ជាបន្តបន្ទាប់ នាវាមុជទឹកFendouzhe បានមុជចុះក្នុងជម្រៅទឹកជ្រៅបំផុត...
ឆ្នាំ២០២៣ ដែលទើបបានកន្លងផុតទៅ ជាឆ្នាំមួយដែលសេដ្ឋកិច្ចចិន ស្តារឡើងវិញ បន្ទាប់ពីការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ អស់រយៈពេល៣ឆ្នាំ ។ ពិតមែនតែត្រូវប្រឈម នឹងភាពលំបាកយ៉ាងច្រើនក៏ដោយ ក៏ប៉ុន្តែប្រជាជនចិន គ្រប់រូបសុទ្ធ តែបានតស៊ូព្យាយាម ហើយបានរួមចំណែកដ៏អស្ចារ្យ ។ សេដ្ឋកិច្ចចិនមាន និន្នាការណ៍ល្អ ប្រសើរជាទូទៅ ជាបន្តបន្ទាប់ ការផលិតស្បៀង អាហាររបស់ប្រទេសចិន បានសម្រេចការកើនឡើង...
ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានណែនាំដល់ប្រជាពលរដ្ឋខ្មែរ កំពុងរស់នៅខេត្ត Ishikawa ស្ថិតនៅភាគកណ្តាលប្រទេសជប៉ុន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះរញ្ជួយដីដ៏ធំសម្បើម ហើយត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាននៅទីនោះ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនថា ទីភ្នាក់ងារឧតុនិយមជប៉ុន...
ភ្នំពេញ ៖ ថ្ងៃដំបូង នៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល ឆ្នាំ២០២៤ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលឯកសារ ពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាស ចំនួន ៧៦៥៤រូប ស្មើនឹង ៤១.៨៧% នៃចំនួនត្រូវប្រកាសសរុប ១៨២៧៩រូប។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ACU នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថា...
ប៉េកាំង៖ ជាក់ស្តែង ប្រទេសចិន បានដកជំហរគាំទ្រទីក្រុងតូក្យូរបស់ខ្លួន ដើម្បីប្រកាន់ជំហរអព្យាក្រឹតក្នុងជម្លោះទឹកដីរវាងជប៉ុន និងរុស្ស៊ីលើកោះចំនួនបួន ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ក្បែរកោះហុកកៃដូ ត្រឹមឆ្នាំ១៩៩២ នេះបើយោងតាមកំណត់ត្រាការទូតរបស់ជប៉ុន ដែលបានបែងចែកនៅក្នុងខែធ្នូ។ ជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Michio Watanabe ដើម្បីបញ្ជាក់ពីជំហររបស់ចិន ក្នុងការគាំទ្រជប៉ុនលើបញ្ហា “ដែនដីភាគខាងជើង” នោះ អគ្គលេខាធិការបក្សកុម្មុយនិស្តចិន លោក Jiang...
ប៉េកាំង៖ ថាតើតៃវ៉ាន់នឹងឃើញការផ្លាស់ប្តូររដ្ឋាភិបាល ដែលបច្ចុប្បន្នដឹកនាំដោយគណបក្សឯករាជ្យនិយមឬអត់ ដែលជាលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីថ្ងៃទី១៣ ខែមករា បានទាក់ទាញការចាប់អារម្មណ៍ ប៉ុន្តែលទ្ធផលនៃការស្ទង់មតិអាចមានឥទ្ធិពលតិចតួចលើទំនាក់ទំនងចិន-អាមេរិក។ ជាមួយនឹងមហាអំណាចពិភពលោកទាំងពីរបានព្រមព្រៀងគ្នាលើជំហានមួយចំនួន ដែលអាចជួយកែលម្អទំនាក់ទំនងទ្វេភាគីក្នុងអំឡុងពេលកិច្ចប្រជុំកំពូលខែវិច្ឆិកានៅជិតទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ទីក្រុងប៉េកាំង ទំនងជានឹងមិនបង្កើនភាពតានតឹងឆ្លងកាត់ច្រកសមុទ្រទេ យ៉ាងហោចណាស់ក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅឆ្នាំ២០២៤ ដោយកាត់បន្ថយរយៈពេលជិត។ លោក Kent Calder សាស្ត្រាចារ្យនៅសកលវិទ្យាល័យ Johns Hopkins បានប្រាប់សន្និសីទសារព័ត៌មានទីក្រុងតូក្យូនាពេលថ្មីៗនេះថា ជំនួបកំពូលរវាងប្រធានាធិបតីអាមេរិកលោក ចូ...
ប៉េកាំង៖ ប្រទេសចិន គ្រោងនឹងរក្សាកប៉ាល់របស់ខ្លួននៅជិតប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយប្រទេសជប៉ុនក្នុងសមុទ្រចិនខាងកើតរយៈពេល ៣៦៥ថ្ងៃក្នុងឆ្នាំ២០២៤ ខណៈដែលមេដឹកនាំលោក ស៊ី ជីនពីង បានអំពាវនាវឱ្យពង្រឹងការទាមទារអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងលើកោះតូចៗនេះ។ ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់លោក ស៊ី កាលពីថ្ងៃទី២៩ ខែវិច្ឆិកាទៅកាន់ទីបញ្ជាការសម្រាប់តំបន់សមុទ្រចិនខាងកើតនៃឆ្មាំសមុទ្រចិននៅទីក្រុងសៀងហៃ លោកប្រធានាធិបតីបានចង្អុលបង្ហាញពីតម្រូវការសម្រាប់ទីក្រុងប៉េកាំងដើម្បី “ពង្រឹងជានិច្ច” កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីការពារអធិបតេយ្យភាពនៃប្រជុំកោះ។ ប្រភពបាននិយាយថា ដែលចិនហៅថា កោះដាយយូ។ លោក ស៊ី ដែលជាប្រធានគណៈកម្មាការយោធាកណ្តាល...