កម្សាន្ត

អ្នកគាំទ្រនាំគ្នារំភើបចិត្ត ពេលបានឃើញ Mina ម្តងទៀត ក្នុងសភាពស្រស់ស្រាយជាងមុន

កូរ៉េ៖ តារាចម្រៀងរូបស្រស់ Mina សមាជិកក្រុម Twice បានបង្ហាញខ្លួនជាថ្មី ក្នុងសភាពស្រាយឡើងវិញ ក្រោយសម្រាកព្យាបាលជំងឺ អស់មួយរយៈធំ ។

ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី ៣០ ខែតុលានេះថា Mina សមាជិកក្រុមTwice ដែលផ្អាកពីសកម្មភាពសិល្បៈ មួយរយៈធំហើយនោះ បានវិលមកជួបអ្នកគាំទ្រលើកដំបូង ក្នុងកម្មវិធីជួប Fan និងតន្ត្រី Concert Stop ហើយលើកនេះ នាងមើលទៅស្រស់ស្រាយច្រើន ហើយមើលទៅរឹងមាំណាស់ ធ្វើអោយអ្នកគាំទ្ររំភើបចិត្តគ្រប់គ្នា ។ វិលមកជួបគ្នាលើកនេះ Mina មានសាច់ឈាមស្រស់ថ្លា ហើយស្នាមញញឹមវិញ គឺទាក់ទាញតែម្តង តែយ៉ាងណាក្តី នាងត្រូវគេដឹងថាកំពុងថ្នមខ្លួន និងផ្តោតសំខាន់លើសុខភាព ច្រើនជាងការងារសិល្បៈ ។

ក្រោយបានឃើញរូបភាពរបស់ Mina លើឆាកតន្ត្រីលើកនេះ អ្នកគាំទ្រជាច្រើន បានចែកចាយបង្ហាញក្តីអបអរ ដែលនាងអាចត្រឡប់ មកចូលរួមសកម្មភាព ជាមួយTwice វិញ ៕ ដោយ៖ ទូច សុខលីដា

Click to comment

Leave a Reply

Your email address will not be published.

To Top