នយោបាយ

មេគ្រប់គ្រងវិទ្យុបារាំង ប្រចាំកម្ពុជា ហួសចិត្តចំពោះទង្វើលោក សម រង្ស៊ី

ភ្នំពេញ ៖ លោក ហ្វ្រង់ ស្វ័រតាន់ អ្នកគ្រប់គ្រងវិទ្យុបារាំង ជាខេមរភាសា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ បានលើកឡើងក្នុងហ្វេសប៊ុក នូវមួយឃ្លាយ៉ាងខ្លី ដោយភ្ជាប់មកជាមួយរូបភាពលោក សម រង្ស៊ី ដែលបានរិះគន់វិទ្យុបារាំង ជាអាយ៉ងរាជរដ្ឋាភិបាលកម្ពុជាថា “ហួសចិត្ត…ជាងមិនកើត ទៅបន្ទោសដែក” ។

លោក សម រង្ស៊ី លើកឡើងក្នុងហ្វេសប៊ុកថា បទសម្ភាសន៍ រវាងលោកកាលពីថ្ងៃ៣០ តុលា ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ពីទីក្រុងប៉ារីសនោះ គឺនាយកដ្ឋាន វិទ្យុ RFI ជាភាសាខ្មែរ ស្ថិតក្រោមការគ្រប់គ្រង របស់បុគ្គលមួយក្តាប់តូច ដែលបម្រើឲ្យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដោយបិទមុខ។

ការថ្លែងរបស់លោក សម រង្ស៊ី បន្ទាប់ពីវិទ្យុនេះបានសួរ សំណួរចំគោលដៅអំពីថា ពលរដ្ឋភាគច្រើន មិនគាំទ្រ ចំពោះដំណើរមាតុភូមិនិវត្តរបស់លោក ដែលធ្វើឲ្យឆួលចុងច្រមុះ ហើយវាយបកទៅវិទ្យុបារាំងថា គ្មានវិជ្ជាជីវៈ ដូចវិទ្យុអាស៊ីសេរី ៕

To Top