ព័ត៌មានជាតិ

១០ខែទទួលចំណូល ជាង៨០លានដុល្លារ ពីការលក់សំបុត្រ ចូលទស្សនាតំបន់អង្គរ

ភ្នំពេញ ៖ ក្នុងរយៈពេល១០ ខែឆ្នាំ២០១៩នេះ កម្ពុជាបានទទួល ចំណូលចំនួន៨០,៧០១,២៨៤ដុល្លារ ពីការលក់សំបុត្រឲ្យភ្ញៀវ ទេសចរបរទេសចូល ទស្សនាតំបន់អង្គរវត្ត ។ នេះបើយោង តាមសេចក្តីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩។

ចំពោះចំនួនភ្ញៀវវិញ ចូលទិញសំបុត្រ មាន១,៨០៤,០០៧នាក់ ។ ក្នុងនោះឧបត្ថម្ភមន្ទីរពេទ្យគន្ធបុប្ផា ៣,៦០៤,០១៤ដុល្លារ

ចំណែកសម្រាប់ខែតុលា វិញ ក្នុង១ខែនេះ ទទួលបានចំណូល៦,៣៦១,១០៣ លានដុល្លារ៕

To Top