ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិ ឥណ្ឌូនេស៊ីម្នាក់ រកឃើញគ្រឿងញៀន ជិតមួយគីឡូក្រាម

ភ្នំពេញ៖ កម្លាំងនគរបាល ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឆែកឆេរជនជាតិឥណ្ឌូនេស៊ីម្នាក់ នៅចំណុចមុខកន្លែង ប្រថាប់ត្រាចេញ-ចូលប្រទេស រកឃើញ ម៉្សៅក្រាមពណ៌សថ្លា ច្រកក្នុងប្រអប់កាដូ គ្រប់ប្រភេទចំនួន ២កញ្ចប់ធំ និង ២កញ្ចប់តូច ទម្ងន់ប្រហែលមួយគីឡូក្រាម សង្ស័យជា សារធាតុញៀន មេតំហ្វេតាមីន ម៉ាទឹកកក ។នេះបើយោងតាមហ្វេសប៊ុក អគ្គនាយកដ្ឋាន អន្ដោប្រវេសន៍។

នគរបាលបានឲ្យដឹងថា ជនជាតិឥណ្ឌូនេស៊ីនេះ មានឈ្មោះ ABUS ROHMAN ភេទប្រុស អាយុ ៣៤ឆ្នាំ ទីកន្លែងកំណើត ប្រទេសឥណ្ឌូនេស៊ី ។

ក្រោយពីធ្វើកំណត់ហេតុ សាកសួរបំភ្លឺរួច កម្លាំងនគរបាលប៉ុស្តិ៍ បានប្រគល់ជនសង្ស័យខាងលើ ទៅឲ្យកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ៕ ដោយ៖ បាន ធារ៉ូ

To Top