ព័ត៌មានជាតិ

សមាជិកក្រុមឧទ្ទាម ២នាក់នៅក្នុង ខេត្តតាកែវ ត្រូវបានដោះលែង នៅរសៀលនេះ

តាកែវ ៖ ជនសង្ស័យ ២នាក់ទៀត ដែលជាសមាជិក របស់ក្រុមឧទ្ទាម សម រង្ស៉ី ត្រូវបានកម្លាំងនគរបាលខេត្តតាកែវ ឃាត់ខ្លួននៅថ្ងែទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការចូលរួមផែនការផ្ដួលរំរាជរដ្ឋាភិបាល ជាមួយមេឧទ្ទាម សម រង្ស៊ី ត្រូវបានដោះលែងពីពន្ធនាគារខេត្តតាកែវហើយ នៅរសៀលថ្ងៃព្រហស្បត្ត៏ ទី ១៤ ខែ វិច្ឆិការ ឆ្នាំ២០១៩ នេះ។

ជនដែលត្រូវដោះ លែងទី១៖ ឈ្មោះ ថាវ រិទ្ធិ ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិតាលាក់ខាងជើង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធ «រួមគំនិតក្បត់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់» ទី២៖ ឈ្មោះ កូយ ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរពេទ្យ មានទីលំនៅភូមិត្រពាំងសោម ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ពាក់ព័ន្ធ «រួមគំនិតក្បត់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់»។

គួបញ្ជាក់ថាជនសង្ស័យទាំង ២ត្រូវបានចាប់ខ្លួនជន នៅថ្ងៃទី ៧ ខែ វិច្ឆិការ ឆ្នាំ២០១៩ តាមដីកាចាប់ខ្លួនរបស់ តុលាការខេត្តតាកែវហើយត្រូវ បានដោះលែងក្រោយជាប់ឃុំ រយ:ពេល៦ថ្ងៃ បន្ទាប់ពីសម្ដេចតេជោប្រកាស់ អោយមានការអធ្យាស្រ័យ ដល់ប្រជាពលរដ្ឋដែលចាញ់បោក មេឧទ្ទាម សម រង្ស៊ី។

To Top