ព័ត៌មានជាតិ

សាខាកាំកុងត្រូល ខេត្តកោះកុង បន្តស្វែងរកសារធាតុគីមី ក្នុងបន្លែ និងគ្រឿង ឧបភោគបរិភោគ

កោះកុង : មន្ត្រីសាខាកាំកុងត្រូល ខេត្តកោះកុង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានសហការ ជាមួយមន្ត្រីពាណិជ្ជកម្ម អាជ្ញាធរស្រុកមណ្ឌលសីមា ចុះត្រួតពិនិត្យទៅលើ បន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគ និងរាល់មុខទំនិញ ដែលអាជីវករ ដាក់តាំងលក់ក្នុងផ្សារប៉ាក់ខ្លង និងនៅតាមលំនៅដ្ឋាន ស្ថិតភូមិសាស្ត្រ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងដោយផ្តោតសំខាន់ ទៅលើភេជ្ជៈគ្រឿង ឧបរិភោគបរិភោគណា ដែលហួសការបរិច្ឆេទថ្ងៃខែឆ្នាំផលិត ។

លោក ជា នី អនុ ប្រធានសាខាកាំកុងត្រូល ខេត្តកោះកុង បានឲ្យដឹងថា ការចុះប្រតិបត្តិការនេះ ធ្វើឡើងដោយផ្អែកទៅលើច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្តិភាពផលិតផលទំនិញ នឹងសេវានឹងកិច្ចសម្របសម្រួល ពាណិជ្ជកម្មតាមរយៈគ្រប់គ្រង ហនិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្តត្រួតពិនិត្យលក្ខណៈទូទៅ ខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញា សំបកវេចខ្ចប់ ការបរិច្ឆេតកំពិតប៉ោង រលួយ ។ល។ នឹងត្រួតពិនិត្យគុណភាពនឹងភាពអនុលោម ដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើTest kit ដើម្បីស្វែងរកសាធាតុគីមីដែលហាមឃាត់ ដូចជាប៉ូរ៉ាក់និងហ្វ័រម៉ាលីន ជាដើមក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគបន្ត នៅមន្ទីរពិសោធន៍ របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។

លោក ជា នី បានបន្តថា ជាលទ្ធផលមន្ត្រីជំនាញសាខាកាំកុងត្រូល ការចុះត្រួតពិនិត្យធ្វើតេស្តទៅលើរាល់មុខ ទំនិញដូចជាបន្លែផ្លែឈើត្រីសាច់ភេជ្ជៈគ្រឿង ឧបភោគ ដែលអាជីវកដាក់តាំងលក់ នៅក្នុងផ្សារនិងតាមលំនៅដ្ឋាន ហើយការស្វែងរកសារធាតុគីមី មន្ត្រីជំនាញសាខាកាំកុងត្រូលបានរកឃើញនៅទឹកសារ៉ូ ជិត១០ដប់ហួសការបរិច្ឆេទ និងតៅហូ៑រដែលមិនមានស្លាកសញ្ញាត្រឹមត្រូវ ហើយចំពោះគ្រឿងឧបរិភោគ ពុំបានរកឃើញការបរិច្ឆេទថ្ងៃខែឆ្នាំផលិតនោះឡើយ ព្រោះប្រជាពលរដ្ឋគាត់បានយល់ដឹង ច្រើនពីបញ្ហាសុខភាព ។ ហើយម៉្យាងមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយ បន្ថែមដល់អាជីវករអោយចេះមើលរាល់មុខ ទំនិញមុននឹងយកចូលមកលក់ហើយណែ នាំបើរបស់ណាមានការសង្ស័យ ឬជិតផុតកំណត់ថ្ងៃខៃឆ្នាំផលិតកុំទិញយក មកលក់ឲ្យសោះវាអាចប៉ះពាល់សុខភាពអ្នកទិញយកមកបរិភោគ។

លោកបានបញ្ជាក់បន្ថែមថា មន្ត្រីជំនាញធ្វើការត្រួតពិនិត្យជាបន្តបន្ទាប់ និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ហើយធ្វើការណែនាំអាជីវករ ឲ្យមានការយល់ដឹង កាន់តែខ្ពស់ចំពោះបញ្ហានេះផងដែរ ។ ហើយចំពោះប្រជាពលរដ្ឋ គាត់បានយល់ដឹងច្រើន ចំពោះបញ្ហានេះមុនគាត់ទិញ យកទៅបរិភោគរាល់មុខទំនិញណាមួយ ដែលគាត់ត្រូវទិញ។
ជាចុងក្រោយលោកបានធ្វើការអំពាវរនាវ ដល់អ្នកនាំទំនិញចូលទាំងអស់ សូមនាំចូលតែទំនិញទាំងឡាយណា ដែលមានលក្ខណៈអនុលោមខ្ពស់ គ្មានសារធាតុគីមីហើយមានសំបកខ្ចប់ វិចខ្ចប់ត្រឹមត្រូវមានការបរិច្ឆេទ ដើម្បីចូលរួមចំណែក ដើម្បីការពារសុវត្តិភាពសុខភាព និងផ្សព្វផ្សាយណែនាំដល់អាជីវករ នៅក្នុងផ្សារប៉ាក់ខ្លងនិងតាមលំនៅដ្ឋាន និងធ្វើការពន្យល់ពីលក្ខណៈពិសេសៗ មុននឹងទិញយកទៅប្រើប្រាស់ ឬបរិភោគហើយ ដើម្បីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ៕

To Top