ព័ត៌មានជាតិ

លោក ខៀវ កាញារីទ្ធ ជួបពិភាក្សា ជាមួយទូតអាមេរិក លោក W.Patrick Murphy

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានអនុញ្ញាតឲ្យលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា ឯកអគ្គរដ្ឋទូតថ្មី លោក W. Patrick Murphy បានមកដល់កម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្តើមការងារ របស់ខ្លួននៅកម្ពុជា ជំនួសឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជាផុតអាណត្តិ លោក William A. Heidt ។ នេះបើតាមការហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ៕

To Top