ព័ត៌មានជាតិ

អាជ្ញាធរក្រុងខេមរភូមិន្ទ រឹតបណ្តឹងច្បាប់ចរាចរណ៍ ពិនិត្យលក្ខណៈ រថយន្តដើម្បីសុវត្តិភាព

កោះកុង : លោក ឈឹម ចិន អភិបាលរងក្រុង ខេមរភូមិន្ទ បានដឹកនាំគណៈកម្មការចម្រុះ ចុះត្រួតពិនិត្យលក្ខណៈ រថយន្តបច្ចេកទេស និងឯកសាររថយន្តនិងធ្វើការណែនាំដល់អ្នកបើក ឲ្យចេះគោរពច្បាប់ចរាចរណ៍ ចេះយល់យោគគ្នា ក្នុងការបើកបរដើម្បីសុវត្តិភាព និងការពារអាយុជីវិតយើងទាំងអស់គ្នា ការប្រតិបត្តិការ បានធ្វើឡើងនៅថ្ងៃទី១៩ខែវិច្ឆិការឆ្នាំ២០១៩។

លោក ឈឹម ចិន អភិបាលរងក្រុងបានថ្លែងថា ការចុះប្រតិបត្តិការណ៍ថ្ងៃនេះ គណៈកម្មការចុះចម្រុះយើងធ្វើត្រួតពិនិត្យ ទៅលើឯកសាររបស់រថយន្ត លក្ខណៈបច្ចេកទេសរថយន្ត ហើយធ្វើការណែនាំដល់ម្ចាស់ រថយន្តឲ្យចេះគោរពច្បាប់ចរាចរណ៍ បើកបរឲ្យមានការប្រុងប្រយ័ត្ន គិតពីសុវត្តិភាពខ្លួនឯង និងសុវត្តិភាពអ្នកដ៏ទៃព្រោះគ្រោះថ្នាក់ យើងមើលមិនឃើញទេ វាអាចកើតមានក្នុងរយៈពេលមួយរំពេញ ភ្នែកដូច្នេះអ្វីដែលសំខាន់យើងណែនាំអោយគាត់ជា អ្នកបើកបរគោរពច្បាប់ចរាចរណ៍ មិនត្រូវប្រើប្រាស់សារធាតុញៀនគ្រឿង ស្រវឹងឡើងព្រោះទាំងអស់នេះហើយ ដែលអាចបង្កគ្រោះថ្នាក់។

លោកឈឹម ចិន បានបន្តថា ការចុះប្រតិបត្តិការថ្ងៃនេះ ដោយមានការអនុវត្តន៍ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកោះកុង បានដាក់ផែនការមន្ទីរជំនាញ ដែលពាក់ព័ន្ធទាំងអស់ ត្រួតពិនិត្យរាល់រថយន្តដែលខ្វះឯកសារ មិនគ្រប់លក្ខណៈបច្ចេកទេស និងត្រួតពិនិត្យទៅរថយន្តដឹកលើសទម្ងន់ ដែលបណ្តាលឲ្យខូចផ្លូវសាធារណៈបណ្តាល ឲ្យបាត់សក្តានុពលសោភ័ណ្ឌភាព ក្រុងខេត្ត និងបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ជាបន្តបន្ទាប់ ដូច្នេះអាជ្ញាធរនិងក្រុមជំនាញ ត្រូវចុះអនុវត្តន៍នូវគោលការណ៍ចរាចរ ណែនាំ ដើម្បីបញ្ជៀសរាល់បញ្ហារគ្រោះថ្នាក់ចរាច។

លោកបានថ្លែងបន្តថា ការចុះប្រតិបត្តិការរបស់គណៈកម្មការចម្រុះក្រុង យើងបានធ្វើការត្រួតពិនិត្យ លក្ខណៈបច្ចេកទេស និងធ្វើការណែនាំដល់អ្នកបើកបរ បានច្រើនគួរឲ្យគត់សម្គាល់ ហើយបើតាមការត្រួតពិនិត្យទៅលើឯកសារ រថយន្តនិងបច្ចេកទេស ឃើញពួកគាត់មានការយល់ដឹង ច្រើនក្នុងការបើកបរ ។
លោកអភិបាលរង ក្រុងបានធ្វើការអំពាវនាវ ដល់បងប្អូនជនរួមជាតិទាំងអស់ សូមឲ្យបើកបរគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីសុវត្តិភាព និងការពារអាយុជីវិតអ្នកនិងអ្នកដ៍ទៃ៕

To Top