ព័ត៌មានជាតិ

លោក ប៉ាវ ស៊ីណា ៖ សេរីភាពសហជីព នៅតែជាបញ្ហាប្រឈម

ភ្នំពេញ ៖ ប្រធានសម្ព័ន្ធសហជីព ចលនាកម្មករកម្ពុជា លោក ប៉ាវ ស៊ីណា បានលើកឡើងថា សេរីភាព របស់សហជីព នៅតែជាបញ្ហាប្រឈម ព្រោះតំណាងសហជីព នៅតែបន្តការបញ្ឈប់ការងារ ពីសំណាក់ថៅកែ ។

លោក ប៉ាវ ស៊ីណា បានលើកឡើង ក្នុងហ្វេសប៊ុក នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា “សេរីភាពសហជីពនៅតែជាបញ្ហាប្រឈម ខណៈដែលតំណាង សហជីពនៅថ្នាក់មូលដ្ឋាន នៅតែបន្តការបញ្ឈប់ពីការងារពីសំណាក់ថៅកែ ។ ច្បាប់បានការពារកម្មករក្នុងការបង្កើត និងចូលរួមក្នុងចលនា សហជីពយ៉ាងពេញទំហឹង ទោះជាមានការការពារ យ៉ាងណាក្តី” ។

តែទោះបីជាយ៉ាងណា លោកនៅសង្កេតឃើញថា អំណាចថៅកែរោងចក្រ នៅតែខ្លាំងជាងអំណាចច្បាប់ដដែល ។

ការថ្លែងរបស់លោក ប៉ាវ ស៊ីណា បន្ទាប់ពីក្រុមកម្មករ៨០០នាក់ បម្រើការងារនៅរោងចក្រដេរកាបូប ម៉ូណូភា (ខេមបូឌា) ខូអិលធីឌី នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានផ្ទុះកូដកម្ម២ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃ ១៤-១៥ វិច្ឆិកា ដោយសារថៅកែព្យួរការងារតំណាងសហជីព២រូប ៕

To Top