នយោបាយ

សម្តេចតេជោគាំទ្រ និងជំរុញឲ្យរៀបចំ បកប្រែឯកសារសំខាន់ៗ ពីបរទេសមកជា ខេមរភាសារ

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជា អធិបតីភាពសម្ពោធ “អគារឥន្ទ្រទេវី” របស់រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច រៀបចំក្រុមការងារអ្នកបកប្រែឯកសារនានា ពីបរទេសទៅជាខេមភាសារ ដើម្បីបោះពុម្ភទុកសម្រាប់ដាក់ នៅរាជបណ្ឌិត្យសភាកម្ពុជា និងនៅតាមបណ្ណាល័យនានាដើម្បីផ្តល់ជាទុនដល់សិស្ស និស្សិត និងបញ្ញវន្តក្នុងការសិក្សាស្រាវជ្រាវ ។

សម្តេចតេជោសង្ឃឹមថា នៅពេលរៀបចំឯកសារបកប្រែរួចរាល់ហើយ គឺនឹងក្លាយទៅជាបណ្តុំ នៃការសិក្សាស្រាវជ្រាវ ដើម្បីផ្តល់ភាពងាយស្រួលជួយ ដល់សិស្សានុសិស្ស បញ្ញវន្ត និងអ្នកសិក្សាប្រើប្រាស់បានគ្រប់គ្រាន់ ។

ជាមួយគ្នានេះ សម្តេចបានគាំទ្រលើកទឹកចិត្តជំរុញ ឲ្យរាជបណ្ឌិត្យសភាពកម្ពុជារៀបចំបណ្ណាល័យ ឲ្យមាននឹងធនធានសៀវភៅសិក្សាស្រាវជ្រាវ គ្រប់គ្រាន់នៅទីតាំងអគារថ្មី “ខេមរវិទូ” សម្រាប់ឲ្យសិស្សនិស្សិត បញ្ញវន្ត និងអ្នកចូលចិត្តសិក្សាស្រាវជ្រាវ អាចមកសិក្សាស្រាវជ្រាវ នៅទីកន្លែងនេះបាន ៕

To Top