ព័ត៌មានជាតិ

ឃាត់ខ្លួនប្ដី -ប្រពន្ធ១គូ រក្សាទុកគ្រឿងញៀន ជាង១គីឡូក្រាម

ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ប្តីប្រពន្ធ១គូ ចាប់ដៃគ្នានំាយកគ្រឿងញៀនជាង ១គីឡូក្រាម ដើម្បីធ្វើការជួញដូរតែត្រូវបានកម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនកាលពីវេលាម៉ោង ៨និង១០ នាទី យប់ថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៩ នៅលើដងផ្លូវមួយកន្លែង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។

មន្ត្រីកងរាជអាវុធហត្ថ ក្រុងបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធឈ្មោះពៅ ពីតូ អាយុ២៥ឆ្នាំ នៅភូមិ១៣ មករា សង្កាត់ព្រែកព្រះស្ដេច និងប្រពន្ធ ឈ្មោះតាំង លី លី អាយុ២៣ឆ្នាំ នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ។

បើតាមមន្ត្រីជំនាញ ដែលតែងតាមឃ្លាំមើល ពីសកម្មភាពបទល្មើស ជនទាំង២នាក់ នេះ ខណៈកំពុងជិះ ម៉ូតូឌុបគ្នា នៅតាមផ្លូវ និងជាមុខសញ្ញាជូញដូរគ្រឿងញៀន ទើបសមត្ថកិច្ចឆែកឆេរ ឃើញមានគ្រឿងញៀន ប្រភេទ ម្ស៉ៅក្រាមពណ៌ សរឹងថ្លា ICE ( ម៉ា ទឹកកក ) ចំនួន ៣កញ្ចប់ធំ មានទម្ងន់១០៩៤,៦៨ ក្រាម ( ជាង ១ គ.ក ) និង ម៉ូតូ ១ គ្រឿង ដែលជាមធ្យោបាយ សម្រាប់ប្រព្រឹត្ត បទល្មើស ។

តាមឆ្លើយសារភាព ជនសង្ស័យពិតជា បានប្រព្រឹត្តិបទល្មើសជាក់ស្តែងនេះមែន ។ ជនសង្ស័យទាំងពីរ ត្រូវសមត្ថកិច្ច កសាងសុំណំរឿង បញ្ចូនបន្តដើម្បីចាត់វិធានតាមផ្លូវច្បាប់៕

To Top