ព័ត៌មានជាតិ

LEXUS 570 បុកម៉ូតូសណ្ដោងរ៉ឺម៉ក ដឹកគោ ស្លាប់មនុស្សម្នាក់

ភ្នំពេញ ៖ ម៉ូតូសណ្តោងរ៉ឺម៉កដឹកគោ បើកបរដោយបុរសម្នាក់ ត្រូវរថយន្ត LEXUS 570 ស្លាកលេខរដ្ឋ បានបុកចំពៅមុខ ពេញទំហឹង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ នៅកន្លែង កើតហេតុ កាលពីវេលាម៉ោង១២និង៤០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវបំបែក ចូលអូខ្យង ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

​ជនរងគ្រោះ​ ស្លាប់​មានឈ្មោះ​សឺ​ ក​គឿន ​ភេទ​ប្រុស ​អាយុ​៦៥​ឆ្នាំ ​រស់នៅ​ភូមិ​តា​គ្រក់ ​ឃុំ​ត្រែង​ស្រុក​រតនៈមណ្ឌល ខេត្តបាត់តំបង បើកបរ​ម៉ូតូ​ម៉ាក WAVE ពណ៌​ទឹក​ប៉ិច​សណ្ដោង​រ៉ឺម៉ក គ្មាន​ស្លាក​លេខ ។ ​ចំណែក​រថយន្ត​បង្ក ​ម៉ាក​LEXUS៥៧០​ ឈាមជ្រូក​ ពាក់​ស្លាកលេខ​រដ្ឋ ​០៦/២៤៦៩៩ ​។

សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថយន្ដ និងរ៉ឺម៉ក ត្រូវបានកម្លាំង ជំនាញចរាចរណ៍ ផ្លូវគោក យកមករក្សាទុក នូវស្នងការដ្ឋាន នគរបាល ខេត្ដប៉ៃលិន ដើម្បីរងចាំដោះស្រាយ ៕

To Top
×