ព័ត៌មានជាតិ

ស្រវឹងស្រា ជិះម៉ូតូមិនប្រកាន់ស្តាំ បុកម៉ូតូមួយគ្រឿងទៀត របួសធ្ងន់ពីរនាក់

ស្វាយរៀង ៖ បុរសម្នាក់និងស្ត្រីម្នាក់ បានរងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ រវាងម៉ូតូនិងម៉ូតូ ខណៈភាគីទាំងពីរនាក់ ស្រវឹងស្រាដូចគ្នា បើកបរមិនប្រកាន់
ស្តាំ បណ្តាលឲ្យបុកគ្នា កាលពីវេលាម៉ោង១៨និង២០នាទី ថ្ងៃទី២៦ ខែ វិច្ឆិកាឆ្នាំ ២០១៩ ត្រង់ចំណុច ភូមិចេក ឃុំសំរោងស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះទី ១ .ឈ្មោះ សរ វន ភេទ ប្រុស អាយុ៣៥ឆ្នាំ មុខរបកសិករ រស់នៅភូមិកោះក្បាលខាងជើង ឃុំសំរោងស្រុកចន្រ្ទា ចំណែកជនរងគ្រោះទី ២ . ឈ្មោះ ហន នីតា ភេទស្រី អាយុ ១៨ ឆ្នាំមុខបរបបំរើការ នៅខារ៉ាអូខេបុបា្ផសំរោងថ្មីជាយដែន ស្ថិតក្នុងភូមិចេក ឃុំសំរោងស្រុកចន្រ្ទា មានស្រុកកំណើតតភូមិ ជើងខ្នា ឃុំពន្លៃ ស្រុក បរិបូ ខេត្តកំពង់ឆ្នាំង បានបើកបរម៉ូតូ ម៉ាក FZ ពណ៌ទឹកប៉ិច ស្លាកលេខ ស្វាយរៀង ២Q.9899 បើកបរពីកើត ទៅលិចម្នាក់ឯង ដល់ត្រង់ចំណុចកើតហេតុខាង បានបុកគ្នាពេញទំហឹងតែម្តង បណ្តាលឈ្មោះហន នីតា រងរបួសធ្ងន់(បាក់កជើងខាងឆ្វេង) ។

ប្រភពដដែលបានបន្តថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ចរាចរណ៏នេះ គឺបណ្តាលមកពីឈ្មោះហន នីតា បើកលឿនហើយមិនប្រកាន់ស្តាំ ហើយ ស្រវឹងដូចគ្នា។

បច្ចុប្បន្ន ជនរងគ្រោះទាំងពីនាក់ត្រូវបញ្ជួនទៅមន្ទីពេទ្យបង្អែកជីភូ ។ ចំណែកវត្ថុតាង សមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ជាបណ្តោះអាសន្ន ដើម្បីបន្តចាត់ការទៅតាមផ្លូវច្បាប់៕

To Top