នយោបាយ

កម្ពុជាពង្រឹង វិស័យការទូត ជាមួយប្រទេសជាមិត្ត លើសកលលោក

ភ្នំពេញ ៖ សម្តេច ហេង សំរិនប្រធានរដ្ឋសភា បានអះអាងថា កម្ពុជាបានកំពុង តែពង្រឹងពង្រីកវិស័យកា រទូតជាមួយប្រទេសនានាជាមិត្ត លើសកលលោក ។

ការលើកឡើង របស់ប្រធានរដ្ឋសភាខណៈអនុញ្ញាតឲ្យលោក សាអ៊ូត អាល់ សូវ៉េលីម ( Saud F.M. Al Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចំាកម្ពុជាចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

សម្តេច ហេង សំរិន គូសបញ្ជាក់ថា សភាកម្ពុជានឹងបន្តខិតខំថែមទៀត ក្នុងការពង្រឹង និងពង្រីកវិស័យការទូតសភា ជាមួយសភាប្រទេសជាមិត្ត នៅលើសកលលោក សំដៅគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាអន្តរសភានានា។

ជាមួយគ្នានេះ សម្តេចក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អ រវាងរដ្ឋសភាកម្ពុជា និងរដ្ឋសភាអារ៉ាប៊ីសាអូឌីតផងដែរ។ រដ្ឋសភាប្រទេសទាំងពីរ មានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាយ៉ាងល្អ ក្នុងវេទិកាអង្គការអន្តរសភាក្នុងតំបន់ និងសកលលោក ដូចជា ក្នុងក្របខណ្ឌសហភាពអន្តរសភា (IPU) និងសភាតំបន់អាស៊ី(APA) ជាដើម។

ក្នុងជំនួបនោះ លោក សាអ៊ូត អាល់ សូវ៉េលី បានសន្យាថា នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំឡើង ពិសេសក្នុងវិស័យពាណិជ្ជកម្ម៕ ដោយ ស.សំណាង

To Top