បន្ទាយមានជ័យ៖ នៅវេលាម៉ោង៤ល្ងាច២៧ ខែវិច្ឆិកា កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការណ៍ជាមួយកម្លាំង នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តបន្ទាយ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានឆ្មក់ចុះបង្រ្កាប ទីតាំងដេប៉ូលក់ដុំរាយ ស្រាក្រហមមួយកន្លែង ជិតសាលារៀនព្រំនិមិត្ត ក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំចុះបង្ក្រាបដោយ លោកឧត្តមសេនីយ៍ទោ ឡុង ស្រេង នាយករងនាយកដ្ឋាន នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួង លោកឧត្តមសេនីយ៍ត្រី ចាប សុផារិទ្ធ ស្នងការរងប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ ក្នុងក៏មានការចូលរួមពីលោក លោកស្រី មន្ត្រីសាលាសង្កាត់ និងមេភូមិផងដែរ។
ប្រតិបត្តិកាឡោមព័ទ្ធ ទីតាំងលក់ស្រានេះ សមត្ថកិច្ចបានរកឃើញ ស្រាក្រហម ស្រាបាំងជាច្រើន ត្រូវបានគេបន្លំបិតម៉ាក យីហោ ក្លែងក្លាយដើម្បីលក់ បានថ្លៃ មានទាំងបិតតែមគយ ទៀតផង តែមសម្រាប់បិត រាប់ពាន់សន្លឹក។ក្រៅពីនេះសមត្ថកិច្ចបានរកឃើញ បារី ជាច្រើនម៉ាក ច្រើនកេសផងដែរ។
(បញ្ជាក់) ការបង្ក្រាបកំពុងបន្ត មិនទាន់សរុបចំនួនស្លាក្លែងក្លាយ ស្រាបន្លំយីហោ តែមក្លែងក្លាយ បារីក្លែងក្លាយនៅឡើយទេ។ក្នុងនោះម្ចាស់ទីតាំងឈ្មោះឡា និងបក្ខពួក២នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ប្រតិបត្តិកាឡោមព័ទ្ធទីតាំងលក់ស្រាក្លែងក្លាយនេះ មិនទាន់បញ្ចប់នៅឡើយទេ៕