ព័ត៌មានជាតិ

អគ្គស្នងការដ្ឋាន នគរបាលជាតិកម្ពុជា គាំទ្រវិធានការច្បាប់ ស្រោចស្រង់ហុងកុង

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការដ្ឋានគរបាលជាតិកម្ពុជា បានថ្លែង ការគាំទ្រចំពោះរចំណាត់ការ អនុវត្ត ច្បាប់ រដ្ឋាភិបាល ហុងកុង ដើម្បី ការ ស្តា រកោះ ហុងកុង ឲ្យ ក្លាយ ជាទី ស្រស់បំព្រង នៃ មជ្ឈមណ្ឌល សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សារឡើងវិញ ។

យោងតាមការផ្សព្វផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន គាំទ្រជុំវិញ ចំណាត់ការរបស់ នគរបាលហុងកុង ទៅលើបាតុករហិង្សា ដែលបានបង្កការអុកឡុក បំផ្លាញទ្រព្យសម្បត្តិរដ្ឋ នៅតាមមជ្ឈមណ្ឌល សេដ្ឋកិច្ចនានា , បង្កសកម្មភាព រារាំងដំណើរការសេដ្ឋកិច្ចជាតិ និង ឯកជន លើ ទឹកដីហុងកុង ។

លោកថា សកម្មភាព ទាំងនោះ បានបន្លាច អ្នកវិនិយោគ នានា ឲ្យ ចាក ចេញពី កោះ ហុងកុង ថែមទៀត ក្នុង អំពើ ចលាចល ប្រមាណ ៦ ខែ កន្លងមកនេះ ។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន មានប្រសាសន៍ថា ” យើងអត់ចង់ឃើញ ស្ថានការណ៍ អាប់អួរ ប្រកបទៅដោយ មហន្ដរាយបែបនេះទេ ។ ជាទស្សន និងជាជំហរ របស់យើង គឺ យើង គាំទ្រចំពោះ រដ្ឋាភិបាលហុងកុង ក្នុងការ ចាត់វិធានការសមស្រប ដើម្បី អនុវត្ដ វិធានការច្បាប់ ដើម្បី ស្រោចស្រង់ និងដោះស្រាយ សភាពការណ៍ ដែលបាន កើតឡើងនិងកំពុងតែ គំរាមកំហែង ទីក្រុងហុងកុងរហូតដល់ថ្ងៃនេះ ។ នេះគឺ ជាភាពចាំបាច់ដែល ត្រូវ ដោះស្រាយ ដើម្បីស្ដារ ប្រក្រតីភាព ដើម្បី ពង្រឹង ស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់ សង្គម នៅ ទីក្រុង ហុងកុង ឱ្យបានល្អប្រសើរ ឡើងវិញ “៕

To Top
×