ព័ត៌មានជាតិ

ប្រធាន សហព័ន្ធស្រូវអង្ករកម្ពុជា ៖ យើងត្រូវការ ២០០លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីប្រមូលទិញ ស្រូវពីកសិករ

ភ្នំពេញ ៖ “យើងត្រូវការថវិកា យ៉ាងតិច ២០០ លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីប្រមូលទិញស្រូវ ពីបងប្អូនពូមីងកសិករ” ។ នេះជាការលើកឡើង របស់លោក ស៊ុង សារន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងហ្វេសប៊ុក នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ការលើកឡើង របស់លោកនេះ ក្រោយពីលោកបង្ហាញការ សោកស្តាយដល់កសិករ និង រោងម៉ាស៊ីនកិនស្រូវ ដោយសារ តំលៃស្រូវផ្ការ រំដួលមានភាពធ្លាក់ថ្លៃជាងឆ្នាំមុន ព្រោះតំលៃអង្ករលើទីផ្សារអន្តរជាតិ មានការប្រែប្រួលចុះតំលៃ ខ្លាំងក្នុងរយៈពេលជាងមួយខែនេះ ថែលធ្វើឲ្យប្រទេសនាំចូល មួយចំនួនពន្យារពេលទិញអង្ករ ដែលជះឥទ្ធិពលអវិជ្ជមាន ដល់ស្ថានភាពស្រូវប្រភេទផ្ការំដួល ។

លោកថា ស្ថានភាពទីផ្សារអន្តរជាតិ ហាក់មានលំនឹងឡើងវិញក្នុងសប្តាហ៍នេះ ហើយការនាំចេញ អាចមានសន្ទុះឡើងវិញ ក្នុងខែ ធ្នូ ខាងមុខ ។

លោកស្នើសមាជិក រោងម៉ាស៊ីន កិនស្រូវបន្តទិញស្រូវ ហើយ ស្នើសុំធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារពាណិជ្ជធ្វើការទំលាក់ថវិកាឲ្យរោងម៉ាស៊ីនកិនស្រូវ និង សហគមន៍កសិកម្ម ដើម្បីទិញស្រូវស្តុកទុក ៕

To Top