ព័ត៌មានជាតិ

ចូលរួមដោយសេរី ក្នុងកម្មវិធីរត់ប្រណាំង Protex Fun Run ដើម្បីសុខភាព និងកម្សាន្ដសប្បាយ

ភ្នំពេញ​ ៖ ក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក នឹង រៀបចំកម្មវិធីរត់ប្រណាំង បែបសប្បាយៗ ដោយសេរី ជាលក្ខណៈគ្រួសារ និងបុគ្គល ដែលមានឈ្មោះថា Protex Fun Run ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ នៅក្នុងបរិវេណកោះពេជ្រ រាជធានីភ្នំពេញ ក្នុងគោលបំណងបំផុសស្មារតី ដល់សាធារណជន ឲ្យផ្សារភ្ជាប់ការហាត់ប្រាណ ដើម្បីសុខភាព និងការថែរក្សារអនាម័យស្បែក ដើម្បីរក្សាបាននូវរបៀបរស់ នៅប្រកបដោយផាសុកភាព និង រីករាយទទួលយកនូវបទពិសោធន៍ថ្មីៗ នៃការកម្សាន្ដសប្បាយផ្សេងៗទៀត ជាមួយមនុស្សជាទីស្រលាញ់ របស់អស់លោកអ្នក ។

ប្រូថិកតែងតែជឿជាក់ថា “ពួកយើងរីកចំរើន បាននៅពេលដែលយើងបានស្វែងយល់ ពីពិភពខាងក្រៅដោយសេរី” ។ ប្រូថិកនឹងការពារសុខភាពស្បែកអ្នក និងក្រុមគ្រួសារអ្នកប្រឆាំង នឹងបាក់តេរីអាក្រក់ទាំងឡាយ ដូច្នេះលោកអ្នកអាចស្វែង យល់ពីពិភពខាងក្រៅដោយគ្មានក្ដីបារម្ភ ដើម្បីទទួលបានការរីកចំរើនទៅមុខ។ ជាហេតុដែលក្រុមគ្រួសារ និងកូនៗអ្នក គឺមានការលើកទឹកចិត្តខ្ពស់ ពីក្រុមហ៊ុនសាប៊ូដុសខ្លួនប្រូថិក ដើម្បីចូលរួមចុះឈ្មោះរត់ប្រណាំង។

តើអ្នកទាំងអស់គ្នាចូលចិត្ដការ រត់ប្រណាំងបែបសប្បាយៗ ដើម្បីសុខភាពដែររឺទេ?
តោះអញ្ចឹង! សូមអញ្ជើញចុះឈ្មោះ ចូលរួមការប្រកួតរត់ប្រណាំងដោយសេរីទាំងអស់គ្នា។
វិញ្ញាសារសម្រាប់ការចូលរួមការប្រកួត មាន២វិញ្ញាសា គឺវិញ្ញាសារទី១ សម្រាប់លក្ខណៈគ្រួសារ (ចម្ងាយ ៣ គ.ម) និង វិញ្ញាសារទី២ សម្រាប់លក្ខណៈបុគ្គល (ចម្ងាយ ៥ គ.ម)។

សម្រាប់បេក្ខជនដែលបានចុះឈ្មោះប្រកួត នឹងទទួលបាន អាវយឺត កងពាក់ដៃប្រូថិក លេខកំណត់រយៈចម្ងាយការរត់ និងអាហារសម្រាន់ផងដែរ។
សូមបញ្ជាក់៖ អាវយឺត និងកងពាក់ដៃប្រូថិក មានចំនួនកំណត់ ហើយនឹងរៀបចំសម្រាប់អ្នក ដែលមាន វត្តមានមុនគេ។

ដើម្បីចុះឈ្មោះចូលរួមដោយសេរី សូមជ្រើសរើសវិធីងាយៗណាមួយក៏បានដូចខាងក្រោម៖
1. ជម្រើសទី១៖ ចូលទៅកាន់ Link: https://m.me/protexcambodiaofficial?ref=w8086467
2. ជម្រើសទី២៖ ស្គែន QR Code
3. ឬ ជម្រើសទី៣៖ចូលទៅកាន់ប្រអប់សារហ្វេសប៊ុករបស់ ProtexCambodiaOfficial

រង្វាន់សរុបសម្រាប់ការរត់ប្រណាំងទាំងពីរវិញ្ញាសារ មានរហូតដល់ ៧,៤០០,០០០៛..!
វិញ្ញាសាទី ១ (លក្ខណៈគ្រួសារ ៣ គ.ម)៖
● រង្វាន់លេខ១ ទទួលបាន ២,៤០០,០០០ ៛
● រង្វាន់លេខ២ ទទួលបាន ១,៤០០,០០ ៛
● រង្វាន់លេខ៣ ទទួលបាន ៦០០,០០០ ៛

វិញ្ញាសាទី ២ (លក្ខណៈបុគ្គល ៥ គ.ម)៖
● រង្វាន់លេខ ១ ទទួលបាន ១,២០០,០០០ ៛
● រង្វាន់លេខ២ ទទួលបាន ៨០០,០០០ ៛
● រង្វាន់លេខ៣ ទទួលបាន ៤០០,០០០ ៛

លោកអ្នកមិនត្រឹមតែបានកម្សាន្ដសប្បាយជាមួយក្រុមគ្រួសារ និងមិត្ដភក្ដិប៉ុណ្ណោះទេ អ្វីដែលកាន់តែពិសេស លោកអ្នកនឹងជួបជាមួយការប្រគុំតន្ត្រីដោយផ្ទាល់ពីតារាចម្រៀង ក្រុមតូច Small World Small Band នេនទុំ DJ Maily ក្រុមរាំ OMG និងកម្មវីធីសប្បាយៗជាច្រើនទៀត។

Protex ក៏មានការលេងហ្គេមប្រកួតថតរូបយករង្វាន់នៅលើគេហទំព័រហ្វេសប៊ុករបស់ Protex Cambodia និង រៀនថត (Rean Thort) ជាមួយលក្ខខណ្ឌងាយៗផងដែរ។សូមចូលទៅកាន់ Link នេះ https://bit.ly/35D83Jp
ដើម្បីចូលរួមលេងហេ្គមទាំងអស់គ្នា។ អ្នកឈ្នះរង្វាន់នឹងត្រូវបានជ្រើសរើសដោយ រៀនថត (Rean Thort) និងក្រុមការងាររបស់ប្រូថិក ដោយធ្វើការប្រកាស ២ដងមុនថ្ងៃរត់ប្រណាំង នៅថ្ងៃទី ១១ ធ្នូ និង ១៨ ធ្នូ ដោយ រៀនថត (Rean Thort) ។ ការប្រគល់រង្វាន់សម្រាប់អ្នកឈ្នះនឹងធ្វើឡើងដោយផ្ទាល់នៅថ្ងៃរត់ប្រណាំង Protex Fun Run នៅកោះពេជ្រ ៕

To Top