ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ ស្វាគមន៍សមាជិក ៤០២នាក់ មកពីក្រៅប្រទេស ចូលរួមមហាសន្និបាត AIMF លើកទី៣៩នៅព្រឹកនេះ

ភ្នំពេញ ៖ ក្នុងនាមជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលស្វាគមន៍ គណៈប្រតិភូនៃទីក្រុង និងសមាគមរដ្ឋបាល ថ្នាក់ក្រោមជាតិ ចំនួន៤០២នាក់មកពី៤១ប្រទេស ទូទាំងពិភពលោក នៃសមាគមអន្តរជាតិ អភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ដែលកំពុងប្រារព្ធឡើង នៅសណ្ឋាគាររេស៊ីដង់ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងនាមជាម្ចាស់ផ្ទះ នឹងប្រកាសបើកសន្និសីទ ស្តីពី “ទីក្រុងដែលមានភាពធន់៖ ការគិតគូរអំពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ” នៃមហាសន្និបាតលើកទី៣៩ របស់សមាគមន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF: Association Internationale des Maires Francophones) ដ៏មានសារៈសំខាន់ នាពេលនេះ ។

គួររំលឹកថា មហាសន្និបាទនេះ ត្រូវបានលោក ឃួង ស្រេង និងជាសមាជិកអចិន្ត្រៃយ៍ នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង ចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់សមាគម AIMF ។ និយាយជារួម និងនិយាយដោយឡែក សម្រាប់រាជធានីភ្នំពេញ ដើម្បីឈានទៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅទូលំទូលាយ ទាំងក្នុងក្របខណ្ឌទីក្រុងជាមួយសមាគម និងទីក្រុងជាមួយទីក្រុង ដែលជាមាជិកសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ ភាសាបារាំង៕ ដោយ៖ ដារាត់

To Top