ព័ត៌មានជាតិ

មន្ត្រីមន្ទីរធនធានទឹក រួមនិងអាជ្ញាធរ ស្រុកបាធាយ សម្រុកបូមទឹកសង្គ្រោះ ស្រែប្រាំងប្រជាពលរដ្ឋ

កំពង់ចាម ÷ មន្ត្រី នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម រួមជាមួយអាជ្ញាធរ ស្រុកបាធាយ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០១៩ នេះ កំពុងសម្រុកបូមទឹក សង្គ្រោះស្រែប្រាំង ប្រជាពលរដ្ឋប្រមាណជាង ១០០០ហិកតា ។

លោក អ៊ុម វិបុល ប្រធាន មន្ទីរ ធនធាន ទឹក និង ឧតុនិយម ខេត្តកំពង់ចាម បាន ឲ្យដឹងថា ដោយមានការណែនាំពីលោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បន្ទាប់ពីទទួ លបានព័ត៌មាន ថាស្រូវប្រជាពលរដ្ឋ ជា ច្រើនហិចតា នៅក្នុងឃុំមេព្រីងនិងឃុំតាំងក្រសាំង ក្នុងស្រុកបាធាយ ជួបប្រទះគ្រោះរាំងស្ងួត ទើបមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកបាធាយ ដឹកនាំក្រុមការងារចុះអន្តរាគមន៍បន្ទាន់ បូមទឹកជួយសង្រ្គោះស្រូវប្រាំជាបន្តបន្ទាប់ ចាប់ តាំងពីថ្ងៃទី ០១ ខែធ្នូ រហូតមកដល់ថ្ងៃទី ៣ ខែ ធ្នូឆ្នាំ ២០១៩ នេះ ដោយក្នុងនោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋមានប្រមាណជាង១០០០ ហិកតា ដែលត្រូវសង្គ្រោះ ។

លោក ផេន សុផល អភិបាលស្រុកបាធាយឲ្យដឹងផងដែរថា ការចុះអន្តរាគ មន៍បូមទឹកជួយសង្រ្គោះដំណាំស្រូវ របស់ ប្រជាពលរដ្ឋនោះ ក្នុងឃុំតាំងក្រសាំង ក្រុមការងារការងារមន្ទីរ ធនធានទឹកខេត្ត បានប្រើប្រាស់ម៉ាស៊ីនកម្លាំង២៥ សេស ចំនួនជាង ១០ គ្រឿង និងនៅឃុំមេព្រីងជិត១០ គ្រឿងទៀត ដើម្បីទាញយកទឹក សង្គ្រោះស្រូវប្រជាពលរដ្ឋ ប្រមាណជាជាង ១០០០ ហិកតា ។ លោកអភិបាលស្រុកឲ្យដឹងទៀតថា ទន្ទឹមនឹងនោះ ក៏មានស្រូវប្រជាពលរដ្ឋមួយចំនួនផងដែរ ដែលមិនអាចសង្គ្រោះ បានដោយសារនៅឆ្ងាយពីប្រភពទឹក ។

លោកអភិបាលស្រុកបាធាយ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ មកដល់ថ្ងៃទី ០៣ ខែធ្នូនេះ អាជ្ញាធរស្រុករួមសហការជាមួ យ នឹងមន្ត្រីជំនាញ នៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ចាម កំពុងបន្តសម្រុកបូមទឹកសង្គ្រោះស្រែប្រាំង ប្រជាពលរដ្ឋ ហើយការសង្គ្រោះនេះ មន្ត្រីជំនាញនិងជួយឲ្យអស់ពីលទ្ធភាព ដោយមិនបានដឹងថា ត្រូវបញ្ឈប់ការបូបទឹកនេះ នៅពេលណានោះទេ ៕

To Top