ព័ត៌មានជាតិ

ភ្នំពេញ-ប៉ារីស ព្រមព្រៀង រៀបចំតំបន់ ស្ទឹងមានជ័យ រៀបចំផែនការ នគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងលោក ផាទ្រីក គ្លូកមេន អភិបាលក្រុង រងទីក្រុងបារីស បានឯកភាពចុះកិច្ចព្រមព្រៀង លើគម្រោងរៀបចំ តំបន់ស្ទឹងមានជ័យ ពង្រឹងសមត្ថភាព ការរៀបចំផែនការ នគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី កាលពីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ ។

ការចុះកិច្ចព្រមព្រៀងនេះ ដើម្បីពង្រឹងសមត្ថភាពអាជ្ញាធរ ថ្នាក់ក្រោមជាតិនៅកម្ពុជា ក្នុងការរៀបចំផែនការ នគរូបនីយកម្ម និងការគ្រប់គ្រងដីធ្លី ដើម្បីកែប្រែមុខមាត់ សហគមន៍មិនទាន់រៀបរយ និងធានានូវលទ្ធភាពទទួល បានសេវាសាធារណៈជាសារវ័ន្ត ។

គម្រោងខាងលើនេះ ត្រូវបានបង្កើតឡើង ដោយផ្អែកលើលទ្ធផលរំពឹង ទុកមួយចំនួន ដូចជាស្ថានភាពរស់ នៅរបស់ប្រជាពលរដ្ឋ ក្នុងតំបន់ងាយរងគ្រោះ តំបន់ជាយក្រុង នៃសហគមន៍នៅជាយក្រុង តាមប្រឡាយស្ទឹងមានជ័យ ត្រូវបានកែលម្អដោយពង្រឹង ការសម្របសម្រួលរវាងសេវាកម្មជាក់លាក់ ។ ការពង្រឹងសមត្ថភាពរបស់ភ្នាក់ងារនានា ការបង្កើតហេដ្ឋារចនាសម្ព័ន្ធសហគមន៍ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ រវាងសាលាក្រុងប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ ។

ការធ្វើបច្ចុប្បន្នភាពឯកសារផែនការ រៀបចំខណ្ឌមានជ័យ និងកំណត់ពីតម្រូវការក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ។ បញ្ជ្រាបចំណេះដឹង និងពង្រឹងសមត្ថភាព របស់សហគមន៍ក្នុងការប្រើប្រាស់ សម្ភារៈបរិក្ខាថ្មីៗ ។ កសាងដំណោះស្រាយសម្រាប់លំនៅដ្ឋាន ប្រកបដោយនិរន្តរភាព និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×