ព័ត៌មានជាតិ

ប្រធានសណ្តាប់ធ្នាប់ សាលាសង្កាត់ផ្សារដើមគ បានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយសន្តិសុខផ្សារនាគ បើករថយន្តបុក

ភ្នំពេញ ៖ ប្រធានសន្តិសុខសណ្តាប់ធ្នាប់ សាលាសង្កាត់ផ្សារដើមគម្នាក់ បានស្លាប់ខណៈបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមះ ក្រោយពេលសន្តិសុខផ្សារនាគមាស បានបើករថយន្តបុក។ ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅខាងលិចផ្សារនាគមាស សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សន្តិសុខស្ទើរភ្លើងបានឡើងបើករថយន្ត កំពុងបញ្ឆេះចោល បានជាន់ហ្គាស្ទុះទៅបុកជនរងគ្រោះទាំងកម្រោលផ្ទប់ទៅបុករថយន្តដឹកផ្លែឈើចតនៅខាងមុខ កៀបជាប់ បណ្តាលឲ្យបែកប្លោកនោម ត្រូវក្រុមសន្តិសុខរបស់សាលាសង្កាត់ផ្សារដើមគរ នាំគ្នាបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យព្រះកុសុមះ តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់បង់ជីវិត។

អ្នកបើករថយន្តបង្ក និងរថយន្តត្រូវបានសមត្ថកិច្ចបញ្ជូន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

To Top
×