ព័ត៌មានជាតិ

ត្រីចាប់ផ្ដើមត្រូវខ្លាំង! រដ្ឋបាលជលផល ប្រកាសឲ្យពលរដ្ឋ រួសរាន់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ទុកបរិភោគ

ភ្នំពេញ ៖ រដ្ឋបាលជនផល បានសង្កេតឃើញថា ទឹកស្រកចុះយ៉ាងលឿន ដែលមិនធ្លាប់ជួបប្រទះ ក្នុងរយៈកាលកន្លងមកហើយទឹក ដែលហូរចេញពីបឹងទន្លេសាប ស្រកចុះយ៉ាងលឿនបែបនេះ ធ្វើឱ្យគន្លងដាយនៅតាមដង ទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញនិងខេត្តកណ្តាល អាចនេសាទត្រីបានច្រើន ក្នុងខែមិគសិរនេះ គឺចាប់ពីថ្ងៃ៩កើត ដល់ថ្ងៃ១៣កើតត្រូវនឹងថ្ងៃទី៥ រហូតដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អនិងគ្មានភ្លៀងកក់ខែ ។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលជនផល បានឲ្យដឹងថាយោងលើស្ថានភាព ដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលស្នើសុំអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគប្រចាំឆ្នាំ មេត្តាអញ្ជើញមកទិញត្រី ក្នុងខែមិគសិរនេះឱ្យបានរួសរាន់ តាមពេលវេលានិងទីកន្លែង ដូចបានជម្រាបជូនខាងលើ ។

ជាមួយគ្នានេះដែរ រដ្ឋបាលជលផលសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេត្តាបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ បានធ្វើដំណើរទៅមក ស្នាក់នៅនិងដឹកជញ្ជូនផលិតផលត្រី កុំឱ្យមានការរាំងស្ទះតាមការគួរ ៕

To Top
×