ព័ត៌មានជាតិ

ខែវិច្ឆិកា បង្ក្រាបបទល្មើស គ្រឿងញៀន ៧៣៥ករណី ឃាត់ខ្លួន១៤៦៥ នាក់ នៅទូទាំងប្រទេស

ភ្នំពេញ ៖ លោក ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំង បទល្មើសគ្រឿងញៀនបានឲ្យដឹងថា ក្នុងខែវិច្ឆិកាឆ្នាំ២០១៩នេះ បង្រ្កាបបានល្មើសគ្រឿងញៀនចំនួន ៧៣៥ ករណី និងឃាត់មនុស្សបានចំនួន ១៤៦៥ នាក់ ស្រី ១០៥ នាក់ ។ នេះបើតាមការចុះផ្សាយ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

ក្នុងឱកាសអញ្ជើញដឹកនាំអង្គប្រជុំបូកសរុបលទ្ធផលប្រចាំខែវិច្ឆិកា ឆ្នាំ២០១៩ និងលើកទិសដៅការងារបន្ត លោក ម៉ក់ ជីតូ បានវាយតម្លៃអំពីសភាពការណ៍ បទល្មើសគ្រឿងញៀន នៅបណ្តាប្រទេសក្នុងតំបន់ និងនៅកម្ពុជា ។

លោកបានថ្លែងបន្តថា ក្នុងនោះបទល្មើសជួញដូរគ្រឿងញៀនមានចំនួន ៤២៩ករណី ឃាត់ខ្លួនបានចំនួន ៨២៨ នាក់ ស្រី ៧៣នាក់ ប្រើប្រាស់ ៣០៥ ករណី ។ ឃាត់ខ្លួនបាន ៦៣៦នាក់ ស្រី ៣២ នាក់ ,ផលិតកែច្នៃ ១ ករណី ឃាត់ ១ នាក់ , ឃាត់ខ្លួនជនបរទេសចំនួន ២០ នាក់ ស្រី ១ នាក់ (ក្នុងនោះមានជនជាតិវៀតណាមចំនួន ១៣ នាក់ , ចិន ៤នាក់(ស្រី១) , នីហ្សេរីយ៉ា ១ នាក់ , ម៉ាឡេស៊ី ១ នាក់ និងឥណ្ឌូនេស៊ី១ នាក់ )។

សម្រាប់លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ ថ្ងៃទី៨ ខែធ្នូ ២០១៩វិញគឺបង្ក្រាបចំនួន ៩,០៥៥ ករណី ឃាត់ខ្លួនជនសង្ស័យ ១៨,៩៦៥ នាក់ មានជនបរទេស៣៨១ នាក់ មាន១២ សញ្ជាតិ៕ ដោយ៖ធី លីថូ

To Top