ព័ត៌មានជាតិ

បុរសម្នាក់​ ទៅលេងផ្ទះមិត្តភក្តិ នៅខេត្តតាកែវ និងកំពត ស្រាប់តែបាត់ដំណឹង សូន្យឈឹង

ភ្នំពេញ ៖ បុរសម្នាក់ឈ្មោះ ប៉ាវ ពិសាល ហៅតង អាយុ៣៣ឆ្នាំ រស់នៅភូមិតាងៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានជំងឺរលាក់ស្រោមខួរ ប្រចាំកាយផងនោះ បានចេញពីផ្ទះកាលពីថ្ងៃទី៤ខែធ្នូ ឆ្នាំ ២០១៩ ទៅលេងផ្ទះមិត្តភក្តិ ចិញ្ចឹមទា នៅខេត្តតាកែវ និងកំពត ស្រាប់តែបាត់ដំណឹង សូន្យឈឹង តែម្ដងរហូតមកដល់ពេលនេះ មិនទាន់អាចទាក់ទង ឬដឹងដំណឹងនោះទេ ។

ប្រសិនបើបងប្អូន បានឃើញបុរស មានរូបរាងនិងភិនភាគ ដូចរូបនេះ សូមជួយទំនាក់ទំនង មកកាន់លេខទូរសព្ទ 086816304 និង 012249492 ។ សូមអរគុណ!!!

To Top