ព័ត៌មានជាតិ

នារីលោតទឹកសម្លាប់ខ្លួន កាលពី៣ថ្ងៃមុន ត្រូវពលរដ្ឋប្រទះឃើញ សពអណ្តែតទឹកហើយ!

ពោធិ៍សាត់៖ សពនារីម្នាក់ ដែលបានលោតទឹកស្ទឹង សម្លាប់ខ្លួន កាលពីវេលាម៉ោង ៥និង៥៧នាទី ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១៩ស្ថិតនៅចំនុចស្ពានដែកក្នុង ភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ សាកសពអណ្តែតទឹកស្ទឹង កាលពីវេលាម៉ោង ជាង៥ព្រឹកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ២០១៩ នៅក្បែរកូនទូកមួយ ស្ថិតនៅចំនុច ត្រើយស្ទឹងម្ខាង ក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុងពោធិសាត់ ខេត្តពោធិសាត់។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីសមត្ថកិច្ច នគរបាល បានអោយដឹងថា សពនារីរងគ្រោះមានឈ្មោះ នីហ្សា ភេទស្រីអាយុ ២៨ ឆ្នាំ។ សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច នគរបាលជំនាញ ស្រង់ចេញពីទឹក ដើម្បីពិនិត្យកោសល្យវិច័យ។មូលហេតុនៃការសម្លាប់ខ្លួន បណ្ដាលមកពីរង សម្ពាធវិបត្តិ ផ្លូវចិត្តចិត្ត៕

To Top