ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ៖ សីលធម៌គ្រូពេទ្យ គឺជាថ្នាំមួយមុខ សម្រាប់លើកទឹកចិត្ត អ្នកជំងឺផងដែរ

ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ ពិធីប្រគល់សញ្ញាបត្រ ដល់និស្សិត នៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល ចំនួន ២,៥៨៨នាក់ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានអំពាវនាវ ដល់គ្រូពេទ្យទាំងអស់ ត្រូវប្រកាន់ភ្ជាប់ ជាមួយសីលធម៌ របស់គ្រូពេទ្យ។

ដោយសម្ដេចគូសបញ្ជាក់ថា “សីលធម៌របស់គ្រូពេទ្យ គឺជាថ្នាំមួយមុខ សម្រាប់ការលើក ទឹកចិត្តរបស់អ្នកជំងឺ! អ្នកជំងឺទោះបីមិនទាន់ទទួលបាននូវការព្យាបាល ពីសំណាក់គ្រូពេទ្យក៏ដោយ ឲ្យតែមានការរាក់ទាក់ ពីគ្រូពេទ្យជាមុន ទោះជាព្យាបាលមិនកើតយ៉ាងណា ក៏ពួកគាត់អស់ចិត្តដែរ”៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top