ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ÷ ខ្នងផ្ទះប្រជា ពលរដ្ឋ៦៧% មានបង្គន់អនាម័យនិង ៧២% បានទទួលសេវាទឹកស្អាតប្រើ ប្រាស់

កំពង់ចាម ÷ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លៃថា នៅក្នុងឆ្នាំ
២០១៨ ប្រជាពលរដ្ឋ ដែលទទួលបានសេវាអនាម័យ (មានបង្គន់អនាម័យប្រើ ប្រាស់) មានចំនួន១៩.៩៨៤ខ្នង ផ្ទះស្មើ ៦៧% និងខ្នងផ្ទះ ដែលទទួលបានសេវាទឹកស្អាតប្រើប្រាស់ មានចំនួន ១៩២ .៤០១ខ្នងផ្ទះ ស្មើ ៧២% ។

នេះជាការលើកឡើង របស់លោកអភិបាលខេត្ត នាព្រឹកថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០ ១៩ ក្នុងសន្និសីទប្រចាំឆ្នាំលើក ទីមួយស្ដី ពីអ្នកដឹកនាំឆ្នើម ដើម្បីនិរន្តភាព វិស័យទឹកស្អាត និងអនាម័យជនបទខេត្តកំពង់ចាម ធ្វើឡើងនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME ខេត្តកំពង់ចាម ។

លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា ផ្នែក អនាម័យនៅខ្វះ ៣៣% ទៀតហើយ ផ្នែកទឹកស្អាតនៅខ្វះ ២៨% ដូច្នេះចំណុចខ្វះ ខាតនេះ លោកបានជំរុញឱ្យខាងអាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក និងឃុំ-សង្កាត់ ធ្វើយ៉ាងណា ក្នុងរយៈពេល ៦ឆ្នាំទៀត គិតចាប់ពីឆ្នាំ ២០២០ ដល់ឆ្នាំ ២០២៥ សូមឱ្យខ្នងផ្ទះប្រជាពលរដ្ឋ មានបង្គន់អនាម័យ និងទឹកស្អាតប្រើប្រាស់ ១០០% តែម្តង ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានជំរុញឲ្យ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវបន្តជម្រុញការជួសជុលអណ្តូងស្នប់ និងលើកផែនការសម្រាប់ សាងសង់អណ្តូងទឹក និងបង្គន់អនាម័យជាប្រចាំ ។ចំណែក លោកអភិបាលស្រុក និងមេឃុំ ត្រូវបញ្ចូលការ ងារទឹកស្អាត និងអនាម័យទៅក្នុងផែនការ ប្រចាំឆ្នាំរបស់ខ្លួន ចាប់ពីឆ្នាំ ២០២០ទៅ ។មេឃុំ មេភូមិនីមួយៗ ត្រូវធ្វើបច្ចុប្បន្នភាពអណ្តូងទឹក និងបង្គន់អនាម័យ ឱ្យបានច្បាស់លាស់ជារៀងរាល់ខែ ។ និងត្រូវរួមសហការគ្នា ឱ្យបានជាប់ជាប្រចាំរវាង រដ្ឋ បាលខេត្ត ស្រុក ឃុំ មន្ទីរជំនាញ និងអង្គ ការដៃគូរ ។ ជាងនេះទៅទៀត អាជ្ញាធរស្រុក ឃុំ និងមេភូមិត្រូវចុះជុំរុញ និងតាម ដានជាប្រចាំ អំពីការសាងសង់បង្គន់អនាម័យ និងអណ្តូងទឹកនៅតាមភូមិនីមួយៗ ហើយត្រូវរាយការណ៍ មកមន្ទីរអភិវឌ្ឍន៏ជនបទជារៀង រាល់ខែផងដែរ៕

To Top