ព័ត៌មានជាតិ

ថៅកែការ៉ាស់សាំង PTT ត្រូវតុលាការចោទប្រកាន់ ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែធ្នូ នេះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សារុន វីថូរ៉ាត់ ថៅកែការ៉ាស់សាំង PTT កូនប្រុសលោកតំណាងរាស្ត្រ ច័ន្ទ សារុន ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។

ចំណែកគ្រូបង្រៀន ត្រូវបានដោះលែង អោយមានសេរីភាព វិញ ព្រោះរកមិនឃេីញពីការប្រព្រឹត្តបទល្មេីសលួចថតរូបអាក្រាតនារីក្នុងបន្ទប់ទឹក ។
នេះបេីតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ។

បច្ចុប្បន្ន ថៅកែការ៉ាស់សាំង PTT ត្រូវបានបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌដង្កោ វិញ រង់ចាំនីតិវិធី ចៅក្រមស៊េីបសួរ នៅថ្ងៃទី២១ ខែធ្នូ ។

លោក សារុន វីថូរ៉ាត់ ត្រូវបានជនរងគ្រោះ ចោទប្រកាន់ថា បានបញ្ជាអោយកូនចៅព្រួតវាយស្ទើរស្លាប់ ដោយអះអាងថា បានលួចថតនារីក្នុង បន្ទប់ទឹក កាលពីយប់ថ្ងៃទី១៦ ខែធ្នូ ថ្មីៗនេះ ៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top