ព័ត៌មានជាតិ

តុលាការខេត្តប៉ៃលិន ចេញដីកាបង្គាប់ឲ្យឃុំខ្លួនយុវជន ដែលវាយនាយចឺម បែកក្បាល

ភ្នំពេញ៖ យុវជនម្នាក់ ដែលបានវាយតារាចម្រៀងនាយ ចឺម បែកក្បាលនិងរបួសដៃ ត្រូវតុលាការខេត្តប៉ៃលិន បានចេញដីកាបង្គាប់ឲ្យ ឃុំខ្លួនដាក់ពន្ធនាគារហើយ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន របស់លោក តាន់ គឹមហៀក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន បានឲ្យដឹងថា ជនត្រូវចោទ ង៉ែត លីទី ដែលត្រូវសម្រេចឲ្យឃុំខ្លួននេះ ត្រូវដាក់ក្រោមការពិនិត្យពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា» ប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ តាមមាត្រា២១៨ និងមាត្រា៤១០ នៃក្រមព្រហ្មទណ្ឌ។

ផ្ទាំងពាណិជ្ជកម្ម

គួរជម្រាបថា តារាចម្រៀងនាយចឺម ត្រូវបានយុវជនម្នាក់ប្រើប្រាស់អំពើហិង្សា បណ្ដាលឲ្យរងរបួសត្រូវក្បាល និងដងខ្លួនដោយខឹងញ៉ែសង្សាររបស់ខ្លួន នៅខេត្តប៉ៃលិន កាលពីពេលថ្មីៗនេះ ៕

To Top