ព័ត៌មានជាតិ

លោក សយ សុភាព ៖ បើកសាងរូបព្រះបាទ ជ័យវរ្ម័នទី៧ និងវិមានឈ្នះ ឈ្នះ នៅទូទាំងប្រទេស នឹងធ្វើឲ្យពលរដ្ឋ សប្បាយចិត្ត

ស្ទឹងត្រែង៖ ក្នុងដំណើរចុះយកព័ត៌មាន នៅចំណុចសំខាន់ៗ ជាច្រើន ក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ លោក សយ សុភាព បានបង្ហាញ រូបសំណាកព្រះបាទ ជ័យវរ្ម័នទី៧នៅ ទីរួមខេត្តស្ទឹងត្រែង កំពុងដំណើរការសាងសង់ ។

ក្នុងនោះ ក្រោយពីឃើញរូបព្រះបាទជ័យវរ្ម័នទី៧ហើយ លោកបានផ្តល់ជាទស្សនមតិថា ប្រជារាស្រ្តរំភើប បើគ្រប់ខេត្តកសាងបែបនេះ នៅទូទាំងប្រទេស ។

លោកថា ប្រសិនបើកសាង វិមានឈ្នះឈ្នះទៀតកាន់តែល្អប្រសើរ ជាង កសាងអ្វីដែលរាស្រ្តមិនមាន សេចក្តីសុខក្នុងចិត្ត។

លោកបានហៅថា នេះជានិមិត្តរូប នៃការឯកភាពជាតិ និង មានសេចក្តីសុខផ្លូវចិត្ត និងកាយព្រមទាំងបញ្ជាក់ពីការរីក ចម្រើន និងការគោរពដឹងគុណ ចំពោះ បុព្វបុរស ជាតិ និង មេដឹកនាំរបស់ខ្លួនថែមទៀតផង ៕

To Top