ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឆ្លេីយតបថា រហូតមកដល់ពេលនេះ ក្រសួងមិនទាន់មានការ ផ្លាស់ប្តូរមន្ត្រីបម្រើការងារ នៅស្ថានីយជញ្ជីងថ្លឹងរថយន្តទាំង២៧ ដោយការចោទប្រកាន់នោះទេ។
ប្រតិកម្មរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបែបនេះបានធ្វើឡើង បន្ទាប់មានការលើកឡើងថាក្រសួងនឹងធ្វើការ ផ្លាស់ប្តូរមន្ត្រីបម្រើការងារនៅ តាមបណ្តាស្ថានីយជញ្ជីងថ្លឹងរថយន្តទូទាំង២៧ទីតាំង ។ យោងតាម សេចក្ដីប្រកាសមានព័ត៌មាន របស់ ក្រសួងសាធារណការ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ថា “ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមជួនដំណឹងដល់ សាធារណជន មេត្តាជ្រាបថា រហូតមកដល់ពេលនេះ ក្រសួងមិនទាន់មានការ ផ្លាស់ប្តូរមន្ត្រីបម្រើការងារនៅស្ថានីយជញ្ជីងថ្លឹងរថយន្ត ណាម្នាក់នៅឡើយទេ”។
ក្រសួងបញ្ជាក់ ក្នុងករណីមានការផ្លាស់ប្តូរ ក្រសួងនឹងរៀបចំអនុវត្ត ទៅតាមនីតិវិធីច្បាប់ជាធរមាន៕ ដោយ៖អេង ប៊ូឆេង