ភ្នំពេញ៖ តបតាមការអញ្ជើញ របស់លោក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិអញ្ជើញចាកចេញពីរាជធានីភ្នំពេញតាមព្រលាន អន្តរជាតិពោធិចិនតុង (ច្រកVIP) ឆ្ពោះទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន(ADMM Retreat) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-២០ ខែកុម្ភៈឆ្នាំ២០២០ នៅទីក្រុងហាណូយ ។