ព័ត៌មានជាតិ

សម្តេចតេជោ ក្រើនរំលឹកឲ្យពលរដ្ឋ ចូលរួមថែរក្សាអនាម័យ ខណៈនៅខ្មែរមិនទាន់ មានឆ្លងវីរុសកូវីដ១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានក្រើនរំលឹក ក៏ដូចជាដាស់តឿនឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាអនាម័យសុខភាពផ្ទាល់ខ្លួន ខណៈនៅកម្ពុជា មិនមានឆ្លងវីរុសកូវីដ១៩។

តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី១  ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ បានលើកឡើងថា ក្នុងពេលវេលាដែលជំងឺឆ្លងកូវីដ១៩ (កូរ៉ូណា) កំពុងកើតមាននៅតាមបណ្តាប្រទេសមួយចំនួន ដូច្នេះប្រជាពលរដ្ឋចូលរួម ថែរក្សាការពារអនាម័យសុខភាពផ្ទាល់ខ្លួន និងអនាម័យសុខភាពក្នុងក្រុមគ្រួសារឲ្យបានល្អ។ 

សម្តេចថា “សូមឧស្សាហ៍ដុសលាងសម្អាត មុខមាត់ដៃជើងខ្លួនប្រាណជាមួយសាប៊ូ ឬសារធាតុសម្លាប់មេរោគដើម្បី ទប់ស្កាត់ការឆ្លងរោគផ្សេងៗ។ ពិតណាស់ គឺការពារប្រសើរជាងការព្យាបាល”។

សម្តេចតេជោបន្តថា ចំពោះកម្ពុជាមកទល់ពេលនេះ គឺមិនមានជំងឺឆ្លងកូវីដ១៩ ទេ។ ទន្ទឹមនឹងនេះដែរ ដើម្បីសុខភាពល្អ គឺពលរដ្ឋចូលរួមហាត់កីឡានិងទទួលទានទឹកឲ្យបានច្រេីន។

សូមបញ្ជាក់ថា បើតាមអាជ្ញាធរចិនអ្នកជាសះស្បើយ ពីជំងឺនេះមានជិត៤ម៉ឺននាក់ ស្របពេលមានអ្នកឆ្លងចំនួន៧៩,២៥១នាក់ និងអ្នកស្លាប់២,៨៣៥នាក់ ៕

To Top