ព័ត៌មានជាតិ

សម្ដេចតេជោ៖ ជំងឺកូវីដ១៩ជាមូលហេតុចម្បង ដែលនាំឲ្យមាន ការពន្យាពេល កិច្ចប្រជុំកំពូល អាមេរិក អាស៊ាន

ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជាង១ពាន់នាក់នៅព្រឹកថ្ងៃចន្ទទី២ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា មានតែ លោក ដូណាល់ ត្រាំ និងសហការទេទើបអាចពន្យល់ច្បាស់លាស់ទាក់ទងមូលហេតុ នៃការពន្យាពេល កិច្ចប្រជុំកំពូល អាមេរិក អាស៊ានប៉ុន្តែបញ្ហាជំងឺកូវីដ១៩ជាមូលហេតុចម្បងមួយ ក្នុងមូលហេតុជាច្រើន ដែលត្រូវបានអ្នកវិភាគលើកឡើង។

សូមរំលឹកថាកាលពីចុង ខែកុម្ភៈកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចពន្យារពេល កិច្ចប្រជុំ កំពូលពិសេសអាស៊ាន-អាមេរិកដែល គ្រោងធ្វើនៅថ្ងៃទី១៤ ខែមិនា ខាងមុខនេះដោយការបារម្ភ ពីជំងឺខូវីដ១៩៕

To Top