ព័ត៌មានជាតិ

ពលរដ្ឋជាអ្នកស្រឡាញ់សត្វ ប្រគល់សំពោចក្រអូបមួយក្បាល ជូនលោកឧកញ៉ា ទៀ វិចិត្រ នាំយកទៅចិញ្ចឹមនៅតំបន់ធម្មជាតិ

ភ្នំពេញ៖ ថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វសំពោចក្រអូបមួយក្បាល ពីប្រជាពលរដ្ឋ ដើម្បីថែរក្សាយកទៅចិញ្ចឹម នៅតំបន់ធម្មជាតិ។

បើតាមពលរដ្ឋជាម្ចាស់សត្វ បានប្រាប់ថា ការដែលរូបគាត់ស្ម័គ្រចិត្ត នាំយកសត្វសំពោចក្រអូបនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ ស្រឡាញ់សត្វ និងលែងសត្វជាបន្តបន្ទាប់។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា លោកនឹងព្យាយាម ចិញ្ចឹមថែរក្សារសត្វសំពោចក្រអូបនេះ ឲ្យបានល្អបំផុត និងដាក់ឲ្យសត្វសំពោចក្រអូបនេះ បានរស់នៅក្នុងតំបន់ធម្មជាតិ របស់លោកឧកញ៉ា ឆាប់ៗនេះ។

ក្រៅពីថ្លែងអំណរគុណដល់ពលរដ្ឋ ដែលនាំយកសត្វសំពោចក្រអូបនេះ មកជូន លោកឧកញ៉ា ទៀ វិចិត្រ ចិញ្ចឹមនឹងថែរក្សា លោកឧកញ៉ាក៏បានអំពាវនាវ អោយពលរដ្ឋគ្រប់សហគមន៍ ចូលរួមជួយថែរក្សាការពារសត្វព្រៃ ឬសត្វកម្រគ្រប់ប្រភេទ តាមរយៈកុំប្រមាញ់កុំសម្លាប់ និងថា ការព្រលែងសត្វអោយរស់រានមានជីវិតវិញ ក្រៅពីទទួលបាននូវបុណ្យកុសល ក៏បានរួមចំណែកជាមួយសង្គមជាតិ ក្នុងការថែរក្សាសត្វ និងបរិស្ថានធម្មជាតិផងដែរ៕

To Top