ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម ធ្វើសន្និបាតត្រួតពិនិត្យ លទ្ធផលការងារ ឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២០ បានប្រារព្ធធ្វើសន្និបាត វាយតម្លៃអំពីលទ្ធផលការងារ ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ ២០១៩ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ ២០២០។

អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងក្នុងឱកាសនោះថា ឆ្នាំ២០ ១៩ កន្លងទៅនេះជាឆ្នាំទី ១ នៃការអនុ វត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល សំរាប់នីតិកាលទី ៦ នៃរដ្ឋសភា ។

អាស្រ័យហេតុនេះសន្និបាតនាពេលនេះ គឺជាឱកាសដ៏សមស្រប សម្រាប់យើងរួមគ្នាធ្វើការវាយតម្លៃ អំពីលទ្ធផលការងារ ដែលរដ្ឋបាលខេត្តកំពង់ចាម ខិតខំប្រឹង ប្រែងសម្រេចបានទាំងក្នុងក្របខណ្ឌ នៃតួនាទីភារកិច្ច ស្របតាមច្បាប់កំណត់ កិច្ចការសហការសម្របសម្រួលអន្តរស្ថាប័ន និងកិច្ចការនានាតាមការដឹកនាំ និងបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

លើមូលដ្ឋាន នៃការវាយតម្លៃបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ លើសមិទ្ធផលបទពិ សោធន៍ ដែលទទួលបាន និងបញ្ហាប្រឈម ដែលនៅសេសសល់ យើងរួមគ្នាធ្វើការ និងកំណត់ទិសដៅការងារក្នុងឆ្នាំ ២០២០ ដើម្បីបន្តអនុវត្តកម្មវិធីកំណែ ទម្រង់នានា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ។

លោកអភិបាលខេត្តបន្តថា ដូចឆ្នាំមុនដែរសន្និបាទ របស់រដ្ឋបាលខេត្តនាពេលនេះ ក្នុងគោលបំណងរៀបចំទិសដៅ ផែនការសកម្មភាពរបស់ខ្លួន ឱ្យមានសង្គតិភាពជាមួយទិសដៅការងារ និងគោលការណ៍ ណែនាំនានារបស់ថ្នាក់ជាតិ ។ ទន្ទឹមនេះសន្និបាត ក៏នឹងធ្វើការបែងចែកក្រុមពិភា ក្សាលើប្រធានបទសំខាន់ៗ ដើម្បីប្រមែប្រមូលធាតុចូលពីសមាជិក សមាជិកានៃអង្គសន្និបាត សម្រាប់បំពេញបន្ថែមលើខ្លឹមសា ររបាយការណ៍និងទិសដៅ ព្រម ទាំងគោលការណ៍សំខាន់ៗ សម្រាប់អនុវត្តក្នុងឆ្នាំ ២០២០នេះបន្តទៀត៕

To Top