ព័ត៌មានជាតិ

សម្ដេច ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយ មន្ដ្រីនគរបាលអន្តោប្រវេសន៍

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ (ច្រកស៊ីវិល)។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានប្រគល់សម្ភារៈមួយចំនួន សម្រាប់ចែនជូនដល់មន្ដ្រីនគរបាលអន្ដោប្រវេសន៍ ជួរមុខ រួមមាន ៖ ម៉ាស់មុខ ចំនួន២០,០០០ ,ជែលសំលាប់មេរោគ (២៥០ml) ចំនួន៥០០ដប ,ទឹកអាកុល (៥លីត្រ) ចំនួន១០០ប៊ីដុង និងស្រោមដៃ ចំនួន៥,០០០គូ ៕

ដោយ៖ អេង ប៊ូឆេង

To Top