Covid-19

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប គ្រូពេទ្យស្ម័គ្រចិត្ត មុនចេញទៅព្យាបាល ជំងឺកូវីដ១៩

ផ្សាយបន្តផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត មុនចេញទៅព្យាបាលជម្ងឺកូវីដ១៩

បាន​បង្ហោះ​ដោយ Dap_News_Website នៅ អង្គារ 24 មីនា 2020

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ នេះបាននិងកំពុងអញ្ជើញ ជួបសំណេះសំណាល ជាមួយគ្រូពេទ្យស្ម័គ្រចិត្ត ប្រមាណជាង៣០០នាក់ មុននឹងពួកគេចេញបេសកកម្មជាមួយក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធជាមួយជំងឺកូវីដ១៩ (COVID-19)។

ជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៅព្រឹកនេះ គឺជាការផ្តល់ដំបូន្មាន និងកម្លាំងចិត្ត ដល់ក្រុមគ្រូពេទ្យទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើដំណើរ ចាកចេញពីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ ដើម្បីសង្គ្រោះជីវិតមនុស្ស។

To Top