សាំងហ្គាពួរ៖ ប្រទេសសិង្ហបុរី កាលពីថ្ងៃពុធ បានរាយការណ៍ អំពីការកើនឡើង ៤ ខ្ទង់នៃការឆ្លងមេរោគថ្មី នៃជំងឺឆ្លង សម្រាប់រយៈពេល ៣ថ្ងៃជាប់ៗគ្នា ដែលបានក្លាយជា ប្រទេសអាស៊ីអាគ្នេយ៍ដំបូង ដែលចំនួនអ្នកឆ្លងលេីសពី ១០,០០០នាក់ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថាចំនួនករណីថ្មី នៅក្នុងប្រទេសសិង្ហបុរី បានកើនឡើងចំនួន ១,០១៦ នាក់ដែលស្ទើរតែទាំងអស់កើតឡើងក្នុងចំណោមកម្មករចំណាកស្រុក ដែលមានប្រាក់ខែទាប រស់នៅក្នុងអន្តេវាសិកដ្ឋាន ដែលមានប្រជាជនរស់នៅច្រើន ហេីយមានតែ ១៥ នាក់ប៉ុណ្ណោះដែលជាជនជាតិសិង្ហបុរី រឺជាអ្នកស្នាក់នៅអចិន្ត្រៃយ៍។
បន្ទាប់ពីការលោតឡើង កាលពីថ្ងៃច័ន្ទមានចំនួន ១,៤២៦ករណី និង ១.១១១ ករណីកាលពីថ្ងៃអង្គារ ដោយចំនួនអ្នកឆ្លងនៅក្នុងប្រទេសសិង្ហបុរី ឥឡូវនេះមានចំនួន ១០,១៤១ នាក់ដែលជាចំនួន មួយខ្ពស់បំផុតនៅអាស៊ី ៕
ដោយ ឈូក បូរ៉ា