ព័ត៌មានជាតិ

លោកម៉ៅ ធនិន នាំយកគ្រាប់ពូជបន្លែសេរីរាង្គ ទៅចែកជូនពលរដ្ឋ ២១០ គ្រួសារ

ពោធិសាត់ ៖ អភិបាល នៃគណៈអភិបាលខេត្តពោធិសាត់ លោកម៉ៅ ធនិន អមដំណើរដោយមន្ត្រីរាជការ ក្រោមឱវាទនៅព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២០នេះ បានអញ្ជើញចុះជួបនិងចែក គ្រាប់ពូជបន្លែសេរិរាង្គ និង ជីធម្មជាតិជូនដល់ប្រជាពលរដ្ឋ ក្នុងភូមិដង្គារ ភូមិអូរប្រស្តៅ ភូមិត្នោតទ្រេត និង ភូមិគក ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់សរុបចំនួន ២១០ គ្រួសារក្នុងអំឡុង ការរីករាលដាលជម្ងឺ(Covid-19) នេះដោយក្នុង១គ្រួសារ ទទួលបានជីធម្មជាតិ ១ ការ៉ុង-អង្ករ ១០ គីឡូក្រាម និង គ្រាប់ពូជបន្លែធម្មជាតិមួយចំនួន។

ថ្លែងទៅកាន់បងប្អូន ប្រជាពលរដ្ឋនាឱកាសនោះ លោកអភិបាលខេត្តពោធិសាត់ ក៏បានផ្តាំផ្ញើទៅកាន់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមយកចិត្តទុកដាក់ ថែរក្សាសុខភាព តាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា និង ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ដើម្បីបង្ការទប់ស្កាត់អោយបាន នូវការរីករាលដាលនូវជម្ងឺកូវីដ-19 អោយបានគ្រាប់ៗគ្នា៕

To Top