ព័ត៌មានជាតិ

លិខិតមិត្តអ្នកអាន៖ រថយន្តដឹកគោក្របី លោតឆ័ត្រ ជាប់អន្ទាក់សមត្ថកិច្ច

ភ្នំពេញ៖ ក្រុមហ៊ុនអង្គរសុខសែនជ័យ ដែលគេល្បីថា ជាក្រមហ៊ុនរបស់ភរិយាអធិរាជ គោ-ក្របី គឺឧកញ៉ា ជឹម សុខ ជាន់ផ្អៀងខេត្តព្រៃវែង ត្រូវបានកំលាំងជំនាញ ពេទ្យសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម សហការ និងពេទ្យសត្វខេត្តកំពង់ឆ្នាំង បានសហការគ្នាចាប់ ដោយសារករណីដឹកជញ្ជូន និងនាំចូលសត្វ គ្មានលិខិតបញ្ជាក់សុខភាព ត្រឹមត្រូវ និងក្លែងបន្លំបរិមាណ ខុសពីឯកសារដែលមាន ។

លោកឧកញ៉ា ជឹម សុខ ដែលគេផ្តល់រហ័សនាម “អធិរាជ គោ-ក្របី ប្រចាំខេត្តព្រៃវែង” និងជាអ្នកនាំដឹកជញ្ជូនឆ្លងកាត់គោ-ក្របី ពីច្រកអូរបីជាន់ (ច្រកខុសច្បាប់ខាងថៃ) ដោយគោក្របីអស់ទាំងនោះ ពុំមានលិខិតបញ្ជាក់សុខភាពសត្វ ត្រឹមត្រូវពី អគ្គនាយកដ្ឋាន ​គ្រប់គ្រងសត្វមានជីវិត នៅប្រទេសថៃឡើយ ដែលសត្វគោក្របី ទាំងនោះ គេដេញវាកាត់ តាមវាលស្រែ ពីខាងដីថៃ ចូលមកខាងដីខ្មែរ តាមតំបន់ ៥ហៅថាច្រករបៀង អូរបីជាន់ រួចទើប ក្រុមហ៊ុន អង្គរសុខសែនជ័យ របស់ភរិយាឧកញ៉ា ជឹម សុខ បំពេញឯកសារ នាំឆ្លងកាត់ ត្រឹមព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ ប្រទេសវៀតណាម ដោយគោ-ក្របី ទាំងនោះ គ្មានលិខិតបញ្ជាក់សុខភាព ត្រឹមត្រូវអ្វីទាំងអស់ ។

បើនិយាយពីនៅលើទឹកដី ខេត្តព្រៃវែងវិញ ក្រុមហ៊ុនអង្គរសុខសែនជ័យ របស់ឧកញ៉ា ជឹម សុខនេះបានដើរតួនាទី ជាក្រុមហ៊ុនផង និងជាអាជ្ញាធររដ្ឋបាល ខេត្តព្រៃវែងផង ក្នុងរឿងជំនួញគោ-ក្របី ឆ្លងកាត់ចេញទៅ ប្រទេសវៀតណាម ដោយគាត់គំរាម ក្រុមហ៊ុនផ្សេងៗ អោយបាក់បបខ្លបខ្លាចរូបគាត់ ហើយគាត់បាននិយាយថា អភិបាលខេត្តព្រៃវែង បានអនុញ្ញាតិ អោយតែក្រុមហ៊ុន របស់គាត់តែមួយប៉ុណ្ណោះ ទើបអាចរកស៊ី ដឹកជញ្ជូនគោក្របីពីថៃ ទៅប្រទសវៀតណាម ឆ្លងកាត់ខេត្តនេះបាន បើក្រុមហ៊ុនណា ចង់រកស៊ីមុខរបរនេះ ត្រូវតែជ្រកក្រោមក្លៀកគាត់ និងត្រូវបង់លុយអោយគាត់ (Clear) អោយ ក្នុង១ឡានតម្លៃ .២៥០០ដុល្លារ ដោយក្នុង១ថ្ងៃៗ ក្រុមហ៊ុននេះ អាចរកចំណូលបាន ចន្លោះ ពី ១២.០០០ ទៅ ១៨.០០០$ ព្រោះយ៉ាងតិចណាស់ ៥ទៅ៨ឡាន ក្នុង១ថ្ងៃៗ ក្រុមហ៊ុនដែលចង់រកស៊ី ខេត្តព្រៃវែង មានតែធ្វើ ដូច្នេះទេទើបអាចរកស៊ី ច្រកបន្ទាយចក្រី (ចេញជាក់ស្តែង ចេញច្រកទួលខ្លូត) នេះបាន ។

មានក្រុមហ៊ុនជាច្រើន ដែលគេមានច្បាប់ទំលាប់ ត្រឹមត្រូវដូចគ្នា តែគេចូលមិនចុះ ព្រោះឧកញ៉ាមានបក្ខពួក ដែលមានឋានះជាអភិបាលរង កាន់ច្រកបន្ទាយចក្រីនោះ ចាំរារាំងមិនអោយ ក្រុមហ៊ុនគេផ្សេង ចូលរកស៊ីបានឡើយ។ ហេតុនេះហើយទើប ពីមួយថ្ងៃទៅមួយថ្ងៃ គាត់កាន់តែបាន ដៃខ្លាំងឡើងៗ រហូតហ៊ានប្រព្រឹត្តល្មើស រហូតមានការចាប់ឃាត់ ក្បួនរថយន្តដឹកគោក្របី របស់គាត់ពីសំណាក់ មន្រ្តីជំនាញពេទ្យសត្វយ៉ាងនេះ ។

ខាងក្រោមនេះ ជាគំរូលិខិតបញ្ជាក់សុខភាព ស្របច្បាប់ សំរាប់នាំសត្វឆ្លងប្រទេស ដែលចេញដោយ អគ្គនាយកដ្ឋាន គ្រប់គ្រងសត្វមានជីវិត នៃក្រសួងកសិកម្មថៃ៕

To Top