ព័ត៌មានជាតិ

មជ្ឈមណ្ឌលព័ត៌មាន​ ដេីមអម្ពិល ផ្ញេីសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ​បំផុត ជូនសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

សូមគោរពជូន

សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ជាទីគោរពដ៏ខ្ពង់ខ្ពស់​បំផុត!

ខ្ញុំបាទ​​ ​និងភរិយា​ ព្រមទាំងក្រុមគ្រួសារ​ និងបុគ្គលិកទាំងអស់នៃ មជ្ឈមណ្ឌលព័ត៌មាន​ ដេីមអម្ពិល មានសេចក្តីរន្ធត់​ និងសោកស្តាយជាអនេក​ ព្រមទាំងសូម​លំអោនកាយ​ និងសម្រួមចិត្ត​ ចូលរួមមរណ:ទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត​ ចំពោះសព ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា​ ប៊ុន​ ស៊ាងលី ដែល​បានទទួលមរណភាព​ ក្នុងជន្មាយុ៩៦ឆ្នាំ​ ដោយជរាពាធ។ នេះមិនត្រឹមជាកាបាត់បង់របស់មហាក្រុមគ្រួសាររបស់សម្តេចតេជោ​ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត​ ប៉ុណ្ណោះទេ​ តែជាការបាត់បង់ដ៏ធំធេង នៃឥស្សរៈជនដ៌ឆ្នើម ទាំងពុទ្ធចក្រ និង អាណាចក្រ សម្រាប់ប្រជាជនកម្ពុជាទាំងមូល​ និងសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ខ្ញុំបាទ​ និងភរិយា​ សូមលេីកដៃប្រណមបួងសួង​ សូមឲ្យវិញ្ញាណក្ខ័ន្ឋសព​ ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា​ ប៊ុន​ ស៊ាងលី បានទៅកាន់សុគតិភព​ កុំបីឃ្លៀងឃ្លាតឡេីយ។

សម្រួមកាយ​ និងចិត្តគោរពវិញ្ញាណក្ខ័ន្ធសព​ ដោយក្តីរន្ធត់ជាអនេក។

ពីខ្ញុំបាទ​ សយ​ សុភាព​ និងភរិយា​ ព្រមទាំងក្រុមគ្រួសារ​ និងបុគ្គលិកទាំងអស់។

To Top