ព័ត៌មានជាតិ

វៀតណាម បើកសាលារៀនឡើងវិញ ក្រោយផ្អាក ៣ខែ ដោយសារវីរុសកូរ៉ូណា

បរទេស៖ សិស្សសាលារាប់លាននាក់ នៅប្រទេសវៀតណាម បានវិលត្រឡប់ចូល រៀនវិញនៅថ្ងៃច័ន្ទ ទី៤ ឧសភានេះ បន្ទាប់ពីប្រទេសនេះបាន រាយការណ៍ថា មិនមានករណីឆ្លងមេរោគកូវីដ១៩ ចំនួន១៧ថ្ងៃ ជាប់ៗគ្នា។

យោងតាមសារព័ត៌មាន The Strait Times ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ការសម្រេចចិត្តបើកសាលារៀនឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានបន្ធូរបន្ថយវិធានការគម្លាតសង្គមនៅចុងខែមេសា ដោយក្រុមអ្នកជំនាញចង្អុលបង្ហាញការឆ្លើយតបដែលទាក់ទងនឹងការដាច់ឆ្ងាយពីគ្នា និងការទំនាក់ទំនងដែលបានពង្រីក ដើម្បីទទួលបានជោគជ័យក្នុងការទប់ស្កាត់ជំងឺនេះ។

នៅឯសាលាមួយនៅភាគខាងលិចទីក្រុងហាណូយ សិស្សអនុវិទ្យាល័យបានតម្រង់ជួរយ៉ាងស្ងប់ស្ងាត់ ដើម្បីឱ្យវាស់សីតុណ្ហភាព ត្រូវបានត្រួតពិនិត្យមុនពេលឱ្យចូលថ្នាក់រៀនជាលើកដំបូងក្នុងរយៈពេលជាងបីខែ។

សិស្សសាលាម្នាក់ ឈ្មោះ Pham Anh Kiet អាយុ ១១ ឆ្នាំបាននិយាយថា“ ខ្ញុំពិតជារីករាយនិងរំភើបណាស់ព្រោះវាគួរឱ្យធុញទ្រាន់ណាស់ ដែលនៅផ្ទះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top