ព័ត៌មានជាតិ

បំណាច់ខែមេសា ២០២០នេះ ស្រ្តីសម្រាលកូន ជាសមាជិក ប.ស.ស. ១១នាក់ សម្រាលកូនភ្លោះ៣ ដែលត្រូវទទួលបាន ប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល

នេះគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុត ពីសំណាក់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះសុខទុក្ខ និងសុខុមាលភាព និងជីវៈភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ នេះ ថវិកាសរុបប្រមាណ ៦៨ ០៥៤ ៤០០ ០០០ រៀល របស់រាជរដ្ឋាភិបាល ត្រូវបានបើកផ្តល់ជូនបងប្អូន កម្មការិនីជាស្រ្តីសម្រាលកូន សរុបចំនួន ១៦៨ ៩៦៤ នាក់ ដែលមានចំនួនកូនសរុប ១៧០ ១៣៦ នាក់ ក្នុងនោះស្រ្តីសម្រាលបានកូនភ្លោះ២ មានចំនួន ១១៥០នាក់ និងស្រ្តីសម្រាលបាន កូនភ្លោះ៣ មានចំនួន ១១នាក់។

គួរំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តផ្តល់ របបប្រាក់ឧបត្ថម្ភបន្ថែម របស់ រាជរដ្ឋាភិបាល ជូនដល់កម្មការិនី និងបុគ្គលិកជាស្រ្តីសម្រាលកូន ទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដូចខាងក្រោម៖

  • សម្រាលបានកូន១ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៤០ម៉ឺនរៀល
  • សម្រាលបានកូនភ្លោះ២ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ៨០ម៉ឺនរៀល
  • សម្រាលបានកូនភ្លោះ៣ ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ១២០ម៉ឺនរៀល ហើយអ្វីដែលពិសេស ជាងនេះទៅទៀត កូនភ្លោះទាំង៣ គឺជាកូនរបស់សម្តេចតេជោ និងទទួលបានប្រាក់ឧបត្ថម្ភ ដោយផ្ទាល់ពីសម្តេចតេជោ ចំនួន ៥លានរៀល។

ពួកគាត់ក៏នឹងទទួលបាន ប្រាក់បំណាច់៧០% នៃប្រាក់ឈ្នូលមធ្យម ជាប់ភាគទានប្រចាំខៃ ពី ប.ស.ស ផងដែរ ប្រសិនបើថៅកែ របស់ពួកគាត់បានប្រកាសភាគទាន មកក្នុង ប.ស.ស បានយ៉ាងតិចចំនួន ៩ខែក្នុងរយៈពេល១២ខែចុងក្រោយ គិតមកត្រឹមខែ ដែលបានសម្រាលកូន៕

To Top