ព័ត៌មានជាតិ

មុនមរណភាព អ្នកឧកញ៉ាព្រឹទ្ធ មហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សម្តេចម៉ែ ធ្លាប់យាងទៅសួរសុខទុក្ខ ដល់ភូមិគ្រឹះ សម្ដេចតេជោ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានរំលឹកថា កាលពីថ្ងៃទី២២ មករា សម្តេចម៉ែ បាន យាងមកសួរសុខទុក្ខម្តាយក្មេក សម្ដេច នៅភូមិគ្រិះក្បែរ វិមានឯករាជ្យ នេះជាព្រះរាជកាយវិការសណ្តោសប្រណី និងការស្រឡាញ់រាប់អាន របស់សម្តេចម៉ែចំពោះ ក្រុមគ្រួសារសម្ដេច។

អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង២:១២ នាទីទៀបភ្លឺ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ។

សពអ្នកឧកញ៉ា តម្កល់ធ្វើបុណ្យតាមប្រពៃណី និងព្រះពុទ្ធសាសនា នៅភូមិគ្រឹះ សម្ដេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ផ្ទះលេខ៤១ ផ្លូវសុរាម្រិត សង្កាតចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ថា «ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សម្តេចម៉ែបានយាងមកសួរសុខទុក្ខ ម្តាយក្មេកខ្ញុំ នៅភូមិគ្រិះក្បែរវិមានឯករាជ្យ។ នេះជាព្រះរាជកាយវិការសណ្តោសប្រណី និងការស្រឡាញ់រាប់អានរបស់សម្តេចម៉ែ ចំពោះក្រុមគ្រួសារទូលព្រះបង្គំ ពិសេស ជាការផ្តល់ កិត្តិយស និងលើកទឹកចិត្តដល់ដល់ម្តាយក្មេករបស់ ទួលព្រះបង្គំជាខ្ញុំ»។

សម្ដេចតេជោ បន្ដថា «ជំនួសមុខឱ្យ ម្តាយក្មេក ដែលបានចែកឋានទៅហើយ និងក្រុមគ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ថ្វាយហ្លួងម៉ែជាទី សក្ការៈដ៏ខ្ពងខ្ពស់បំផុត»៕

To Top